ជំនន់ទឹកភ្លៀងប្រែក្លាយស្ពានមួយនៅចិនក្លាយជាទឹកធ្លាក់ដ៏ទាក់ទាញ

ភ្លៀងបន្តធ្លាក់ខ្លាំងក្នុងភាគខាងត្បូងប្រទេសចិន បង្កើតឱ្យមានការរអាក់រអួលគ្រប់វិស័យ ប៉ុន្តែក៏មានទេសភាពគួរឱ្យចាប់អារម្មណ៍ផងដែរ។

ទឹកភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះនៅក្នុងស្រុក Yanhe នៃខេត្ត Guizhou បង្កើតជា "ទឹកធ្លាក់" ដ៏អស្ចារ្យ ដែលបានវិវត្តចេញពីទឹកជំនន់ដែលកំពុងហូរធ្លាក់ពីលើស្ពាននៅកណ្តាលក្រុង។

គួរបញ្ជាក់ផងដែរថាខេត្ត Guizhou ជាជម្រកទឹកជ្រោះសិប្បនិម្មិតខ្ពស់ជាងគេបំផុតរបស់ពិភពលោកក្នុងទម្រង់ជាអគារខ្ពស់ នៅទីក្រុង Guiyang ដែលទឹកហូរចេញពីចំហៀងអគារហើយធ្លាក់នៅកម្ពស់ ១០៨ ម៉ែត្រ៕

 

adverise with khmeread