1

​ក្លឹប Valencia ប្រា​ប់លោក Mourinho ឱ្យ​បំភ្លេច Man Utd ទៅ​

​    ​ក្លឹប​បាល់ទាត់ Vanlecia បាន​ប្រា​ប់លោក Jose Mourinho ថា "​បំភ្លេច Man United ទៅ ហើយ​មក​ចូលរួម​ជាមួយ​ពួកយើង​ឥឡូវនេះ​"​។​

​    ​លោក Gary Neville ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​កាលពី​យប់មិញ​បន្ទាប់ពី​ដឹកនាំ​ក្រុម​បានតែ​បួ​ខ​ខែ​ប៉ុណ្ណោះ ជាមួយ​លោក  Pako Ayestaran ត្រូវបាន​ប្រកាសថា ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​រហូត​ដល់​ចប់​រដូវ​កាល​។​

​    ​ប៉ុន្តែ​តាម​ការរាយការណ៍​រប​ស់​វេ​ប​សាយ The Sun បានឱ្យដឹងថា មានការ​ពិភាក្សា​យ៉ាង​ហ្ម​ត​ចត់​បានកើត​ឡើង​ជាង​មួយខែ​មកហើយ​អំពី​លោក Mourinho ក្លាយជា​គ្រូបង្វឹក Vanlecia​។​

​    ​មហាសេដ្ឋី​ពាន់​លាន​របស់ Valencia លោក Peter Lim គ្រោង​នឹង​បង់លុយ​ឱ្យ​លោក Mourinho ក្នុង​មួយឆ្នាំ ១៥ លាន​ផោន ជាមួយនឹង​កញ្ចប់​ប្រាក់​សម្រាប់​ទិញ​កីឡាករ​ដល់​ទៅ ១០០ លាន​ផោន​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី គាត់​រំពឹង​ការផ្ទេរ​ទៅកាន់​ទឹកដី Old Trafford ប្រសិនបើ​លោក Louis van Gaal ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​៕

ប្រភព៖ The Sun

មតិយោបល់