Arsenal មានសង្ឃឹមខណ:ពេលជិតព្រមព្រៀងថ្មីជាមួយកីឡាករយុវជនBukayo Saka

កីឡាករយុវជនBukayo Sakaគ្រោងនឹងសម្រេចកិច្ចព្រមព្រៀងថ្មីជាមួយក្លឹប Arsenal ហើយ។ គេជឿថា នៅមានបញ្ហាតិចតួចប៉ុណ្ណោះដែលត្រូវបញ្ចប់ មុនពេលកីឡាករវ័យក្មេងរូបនេះនឹងបន្តអនាគតយូរអង្វែងជាមួយក្លឹប​ Arsenal ។

ក្លឹប Arsenal បានចរចាកិច្ចព្រមព្រៀងថ្មីជាមួយកីឡាករវ័យ១៨ឆ្នាំរូបនេះដែលជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលធ្វើបានល្អនៅរដូវកាលនេះ។

ប៉ុន្តែការវិវឌ្ឍហាក់ដូចជាយឺតយ៉ាវ អំឡុងពេលមានការផ្អាកសកម្មភាពប្រកួត ប៉ុន្តែក្លឹប Arsenal បានបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីរក្សាទុក Saka  ដែលលេងបានល្អនៅស្លាបឆ្វេង។

Saka នៅសល់កិច្ចសន្យាមួយឆ្នាំទៀតដែលមានទឹកប្រាក់ប្រហែល ៣០០០ផោនក្នុងមួយសប្តាហ៍។ ខណៈការចរចាកិច្ចសន្យាថ្មីចេះតែអូសបន្លាយ ក្លឹបជាច្រើនបានចាប់អារម្មណ៍លើកីឡាកររូបនេះដូចជាក្លឹប Liverpool, Man Utdនិង Bayern Municជាដើម៕

adverise with khmeread