អ្នកគាំទ្របានផ្ទុះកំហឹងដោយសារក្លឹប Arsenal ផ្តល់កិច្ចសន្យាដល់កីឡាករបួននាក់រួមទាំង David Luiz

អ្នកគាំទ្រក្លឹបArsenal បានប្រតិកម្មទាំងកំហឹង បន្ទាប់ពីមានព័ត៌មានថា ក្លឹបនេះបានបន្តកិច្ចសន្យាថ្មីដល់កីឡាករបួនរូបក្នុងនោះក៏មានខ្សែការពារ David Luizផងដែរ។

កីឡាករបីរូបមាន Luiz, Pablo Mari និង Cedric Soaresត្រូវបានផ្តល់កិច្ចសន្យាថ្មី ស្របពេលកីឡាករខ្ចីជើង Dani Ceballos បានពន្យារកិច្ចសន្យារហូតដល់ដំណាច់រដូវកាលនេះផងដែរ។

ព័ត៌មាននេះបានធ្វើឲ្យអ្នកគាំទ្រខ្លះមិនសប្បាយចិត្តស្របពេល Luiz ធ្វើមិនសូវបានល្អនៅពេលវិលត្រឡប់មកបន្តសកម្មភាពវិញ ចំណែកMari បន្តស្ថិតនៅក្រៅការប្រកួតដោយសារបញ្ហារបួសដល់ខែវិច្ឆិកាចំណែកCedric ក៏មិនបានលេងដែរ ហើយមិនបានលេងសូម្បីមួយប្រកួតចាប់តាំងពីផ្ទេរមកពីក្លឹប Southampton ក្នុងកិច្ចសន្យាខ្ចីជើង។

បើទោះបីជាការធ្លាក់ទៅក្របខណ្ឌទី២ជារឿងមិនទំនងក៏ដោយ ក៏ក្រុមអ្នកគាំទ្រមានកំហឹងចំពោះការផ្តល់កិច្ចសន្យាថ្មីដល់ Luiz ព្រោះកីឡាកររូបនេះធ្វើមិនសូវបានល្អនិងបានសាងកំហុសបណ្តាលឲ្យ Arsenal ​ចាញ់ក្រុម Man City នៅសប្តាហ៍នេះ។

បើទោះបីជាក្រុមអ្នកគាំទ្រផ្ទុះកំហឹងក៏ដោយ ក៏ប្រធានបច្ចេកទេសក្លឹបលោក លោក Edu បានកោតសរសើរពេញទំហឹងចំពោះកីឡាករទាំងអស់នេះ។

លោក​ Edu បាននិយាយថា "ខ្ញុំពិតជាសប្បាយចិត្ត ដែលយើងនៅមានកីឡាករទាំងអស់នេះក្នុងក្រុមរបស់យើងសម្រាប់អនាគត។ ពួកគេបានក្លាយជាផ្នែកយូរអង្វែងនៃផែនការរបស់លោក Mikel Arteta និងខ្ញុំបានអភិវឌ្ឍ។ ពួកគេធ្វើឲ្យក្រុមមានតុល្យភាពក្រុម"៕

adverise with khmeread