លោក Ole Gunnar Solskjaerត្រូវបានគេប្រាប់ឲ្យពិចារណាផ្ទេរខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Spurs

ស្របពេលដែលគ្រូបង្វឹកក្លឹប Man Utdលោក Ole Gunnar Solskjaerនៅតែមានការជឿជាក់លើខ្សែប្រយុទ្ធ Anthony Martialថា ជាខ្សែប្រយុទ្ធសំខាន់របស់ក្លឹប Man Utd។ប៉ុន្តែមានការលើកឡើងថា លោក Solskjaerពិតជាល្ងង់ណាស់ប្រសិនបើមិនពិចារណាផ្ទេរកីឡាករ Harry Kaneរបស់ក្លឹប Spurs។

Kane បានបង្ហាញមុខលើកទី២០០ នៅក្របខណ្ឌ EPL ដោយរកបាន១៣៧គ្រាប់នៅក្របខណ្ឌកំពូលនេះ។

គ្មានការអះអាងថា ខ្សែប្រយុទ្ធរូបនេះនឹងចាកចេញពីក្លឹបSpursនៅពេលណាមួយឆាប់ៗនេះទេ ជាពិសេសស្របពេលគ្រូបង្វឹកក្លឹប Spurs លោក Jose Mourinhoចង់កសាងក្រុមនេះជាមួយប្រធានក្រុមសញ្ជាតិអង់គ្លេសរូបនេះ។

ទោះបីជាយ៉ាងណា Kane បានបញ្ជាក់ច្បាស់ហើយថា ចង់លើកពានជើងឯក ហើយមានតែ Man Utdទេដែលអាចមានទាំងឱកាសលើកពាននិងប្រាក់ឈ្នួលខ្ពស់ជាងក្រុម Spurs៕

adverise with khmeread