Liverpool មានសង្ឃឹមក្នុងការតាមប្រមាញ់កីឡាករ Thiago Alcantaraរបស់ក្លឹប Bayern Munich

ក្លឹប Liverpool មានកម្លាំងចិត្តក្នុងការតាមប្រមាញ់កីឡាករ Thiago Alcantaraខណៈកីឡាកររូបនេះបានបដិសេធការចរចាកិច្ចសន្យាជាមួយក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ។

កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះនឹងបន្តដល់រដូវក្តៅឆ្នាំ២០២១ ប៉ុន្តែកីឡាកររូបនេះហាក់ដូចជាមិនចង់ទទួលយកលក្ខខណ្ឌថ្មីជាក្រុមជើងឯកអាល្លឺម៉ង់នេះទេ បន្ទាប់ពីក្រុមនេះលើកពានជើងឯក៨លើកជាប់គ្នាកាលពីសប្តាហ៍មុន។

ទោះបីជាយ៉ាងណា នៅពេលនេះកីឡាករវ័យ២៩ឆ្នាំរូបនេះបានបញ្ចប់ការចរចាជាមួយក្លឹប Bayernហើយនៅពេលនេះដែរមិត្តរួមក្រុមជឿថា នៅមានឱកាសទទួលបានអតីតកីឡាករបាសេឡូណារូបនេះ។

ការប្រកួតប្រជែងនេះពិតជាមានក្នុងការផ្ទេរកីឡាកររូបនេះមកកាន់ពហុកីឡាដ្ឋានAnfieldស្របពេលក្លឹប Liverpool កំពុងចាប់អារម្មណ៍ខ្លាំងលើ Thiago ។

គេជឿថា លោក JurgenKloppបានកោតសរសើរ​Thiagoយូរមកហើយ ហើយចង់នាំយកកីឡាករដើមកំណើតប្រេស៊ីលរូបនេះមកកាន់ក្របខណ្ឌ EPL៕

adverise with khmeread