នារីវ័យជំទង់ម្នាក់ចំណាយអស់ទាំងលុយដើម្បីកែសម្ផស្សឱ្យបានមុខ V តែបែរជាបានមុខជ្រុង

នារីវ័យ១៩ឆ្នាំម្នាក់មកពីប្រទេសអូស្ដ្រាលីបានប្រែទៅជាមុខជ្រុង បន្ទាប់ពីធ្វើការកែសម្ផស្សដើម្បីកាយយកខ្លាញ់មុខក្រោមថ្គាមរបស់នាងចេញដើម្បីបានទម្រង់មុខរាងអក្សរ V។

Sofia Marroquin បានចែករំលែកវីដេអូលើបណ្ដាញសង្គម TikTok ដែលមានមនុស្សមើល ៣ លានដង នូវមុខរាងជ្រុងរបស់នាង ហើយគ្រួសារ និងមិត្តភក្តិរបស់នាងមានការភ្ញាក់ផ្អើល នៅពេលនាងត្រឡប់ពីវះកាត់រួច។

ក្នុងវីដេអូនាងបង្ហោះ គ្រួសារនាងទាំងមូលភ្ញាក់ផ្អើលខ្លាំង ជាពិសេសឪពុករបស់នាង នៅពេលបានឃើញមុខរាងជ្រុងរបស់នាង។ រីឯប្អូនស្រីរបស់នាងឃើញហើយសើចឡើងដួលប្រកាច់នៅនឹងដី ខណៈដែលមិត្តល្អបំផុតរបស់នាងយកដៃខ្ទប់មុខនិយាយលេងសើចថា "ខ្ញុំខ្លាច"៕


 

adverise with khmeread