លំហាត់ប្រាណសាមញ្ញតែ១ក្បាច់ អាចជួយបំបាត់បួរករបស់លោកអ្នកដោយមិនបាច់ប្រឹង

បួរកអាចកើតឡើងចំពោះមនុស្សគ្រប់រូប ត្បិតលោកអ្នកមិនដុះក្បាលពោះក៏ដោយ។ ការចម្រើនវ័យនិងការឡើងទម្ងន់តិចតួច គឺជាមូលហេតុចម្បង២ ដែលរួមចំណែកធ្វើឱ្យមានបួរក។ ប្រសិនបើលោកអ្នកមានបួរក លោកអ្នកច្បាស់ជាចង់បំបាត់វាជាមិនខាន។ សំណាងល្អ លោកអ្នកអាចបំបាត់វាបាន ជាមួយលំហាត់ប្រាណសាមញ្ញតែ១ក្បាច់ប៉ុណ្ណោះ។ 

វិធីហាត់ ៖
ងើយក្បាលត្រង់មើលទៅពិដាន។ មើលរយៈពេល១០វិនាទី ហើយអនុវត្តបែបនេះដដែលៗ ២០ ដង។ នៅពេលលោកអ្នកធ្វើបែបនេះរាល់ថ្ងៃ បួរកនឹងបាត់ទៅវិញដោយឯកឯង។ 

ចំពោះករណីខ្លះ លោកអ្នកក៏អាចយកអណ្តាតជុចនឹងក្រអូមមាត់ផងដែរ នៅពេលអនុវត្តលំហាត់ប្រាណបែបនេះ ដើម្បីបន្តឹងសាច់ដុំក្រោមក និងដើម្បីឆាប់ឱ្យបួរកបាត់លឿន។ ចំណាំ ៖ ការយកអណ្តាតជុចបែបនេះនឹងធ្វើឱ្យក និងចង្កាកន្ត្រាក់ៗ ប៉ុន្តែកុំបារម្ភ នោះជាការហាត់បានត្រឹមត្រូវហើយទើបវាកន្ត្រាក់បែបនោះ៕

adverise with khmeread