ញាក់សាច់! វៀតណាមសង់សណ្ឋាគារស្រោបមាសសុទ្ធទាំងក្នុងនិងក្រៅ

សណ្ឋាគារថ្មីមួយនៅកណ្តាលទីក្រុងហាណូយរបស់វៀតណាមបានស្រោបទៅដោយមាសសុទ្ធទាំងលើជញ្ជាំងក្នុងនិងក្រៅ។ 

មានទីតាំងស្ថិតនៅមាត់បឹងមួយក្នុងសង្កាត់ Ba Dinh សណ្ឋាគារកម្ពស់២៥ជាន់គ្របដោយសេរ៉ាម៉ិកនេះគឺគ្របដណ្តប់លើផ្ទៃដីទំហំ ៥.០០០ ម៉ែត្រក្រឡា។ យោងតាមក្រុមហ៊ុនសាងសង់សណ្ឋាគារនេះបានឱ្យដឹងថា វាជាសណ្ឋាគារដំបូងគេបិតមាសសុទ្ធនៅលើជញ្ជាំង។ 

សណ្ឋាគារប្រណីតនេះគ្រោងបើកសម្ភោធនៅពេលការប្រណាំងឡាន Formula One ចាប់ផ្តើមនៅហាណូយនៅខែមេសា ដែលបានពន្យារពេលដោយសារកូវីដ១៩។ 

ផ្ទៃខាងក្នុងជាច្រើនទៀតក៏រចនាដោយបិតមាសសុទ្ធផងដែរ ក្នុងនោះរាប់បញ្ចូលទាំងអាងងូតទឹក និងគ្រឿងប្រដាប់ប្រដាប្រើប្រាស់ជាច្រើនទៀត ហើយសូម្បីអាងងូតទឹកលើដំបូលសណ្ឋាគារក៏បិទមាសសុទ្ធដែរ។ 

សណ្ឋាគារនេះគិតថ្លៃស្នាក់នៅមួយយប់ ២៥០ ដុល្លារ ហើយមានផ្ទះលក្ខណៈ Apartment មួយចំនួនសម្រាប់លក់ផងដែរ ក្នុងតម្លៃ ៦.៥០០ ដុល្លារក្នុងមួយម៉ែត្រក្រឡា៕ ប្រភព៖ vnexpress

adverise with khmeread