adverise with khmeread Js sara tommasi comp

តារា​សិច Sara Tommasi ប្តូរ​អាជីព​មក​ធ្វើជា​នាយក​ក្លឹប​បាល់ទាត់​មួយ​របស់​អ៊ីតាលី​

​អ្នកខ្លះ​ងាក​ចេញពី​អាជីព​មួយ​ទៅរក​អាជីព​មួយទៀត​ដែល​សក្តិសម​ឥតខ្ចោះ​សម្រាប់​ខ្លួនគេ ហើយ​អ្នក​ខ្លះទៀត​គ្រាន់តែ​ស្វែងរក​អាជីព​ផ្សេង​ដោយ​ចៃដន្យ​ប៉ុណ្ណោះ​។ ចំពោះ​អាជីព​ការងារ​របស់​នាង Sara Tommasi វិញ​គឺ​នាង​ចូលក្នុង​ជំពូក​មនុស្ស​ទី​ពីរ ដែល​ស្វែងរក​អាជីព​ផ្សេង​ដោយ​ចៃដន្យ​ប៉ុណ្ណោះ​។ 

​តារាភាពយន្ត​ក្តៅ​សាច់​នាង Sara Tommasi អាយុ ៣៤ ឆ្នាំ​បាន​ផ្លាស់ប្តូរ​អាជីព​ដ៏​ចម្លែក​ដោយ​ចេញពី​ការងារ​ជា​តារាភាពយន្ត​សិច​មក​ធ្វើជា​នាយក​ក្លឹប​កីឡាបាល់ទាត់​ទៅវិញ​។ ពិតណាស់​ឥឡូវនេះ​នាង Tommasi មាន​តួនាទី​មួយ​នៅ​ក្រុមប្រឹក្សាភិបាល​នាយក​របស់​ក្លឹប​អ៊ីតាលី​មួយ​។​

​នាង Sara Tommasi ក៏​ធ្លាប់មាន​ទំនាក់ទំនង​ក្នុង​ពិភព​បាល់ទាត់​ពីមុនមក​ផងដែរ ដោយ​ធ្លាប់បាន​ទាក់ទង​ជាមួយ​កីឡាករ Mario Balotelli និង Ronaldinho ប៉ុន្តែ​នេះ​គឺជា​ការងារ​ដំបូង​របស់​នាង​ដែល​ទាក់ទង​នឹង​បាល់ទាត់​ពិតប្រាកដ​។ នាង​ក៏​ស្គាល់​អតីត​នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក Silvio Berlusconi ដែល​លោក​ធ្លាប់​ទស្សន៍ទាយ​ថា​នាង​នឹងធ្វើ​ការងារ​ដ៏​ធំ​មួយ​ក្នុង​បាល់ទាត់​។ 

Sara Tommasi និយាយថា​លោក Silvio Berlusconi បាន​សរសើរ​នាង​ថា​មាន​សម្រស់​ស្រស់ស្អាត​និង​មាន​ថ្វីមាត់​ទៀតផង ហើយ​បាន​ណែនាំ​នាង​ឲ្យ​ចូលរួម​ក្នុង​អាជីព​ជា​អ្នកនយោបាយ​ទៀតផង​។ ប៉ុន្តែ​នាង​មិនបាន​ធ្វើតាម​នាយករដ្ឋមន្ត្រី​នោះទេ​ដោយបាន​បន្ត​ក្តី​សុបិន​ជាតា​រា​សិច ប៉ុន្តែ​ទីបំផុត​បែរជា​មក​ជ្រើសរើស​ការងារ​ក្នុង​បាល់ទាត់​ទៅវិញ​។​

​ក្លឹប​ក៏មាន​ពិធី​ជួបជុំគ្នា​ដ៏​តូច​មួយ​សម្រាប់​ស្វាគមន៍​ការមកដល់​របស់​នាង​ផងដែរ ដោយបាន​ថតរូប​ជាមួយ​កីឡាករ និង​បុគ្គលិក​ក្លឹប​។ 


​ច្បាស់​ណាស់​នាង​នឹងធ្វើ​ការ​បាន​យ៉ាង​ល្អ​ជាមិនខាន​!

​ប្រភព​៖ មេត្រូ​

adverise with khmeread

មតិយោបល់