adverise with khmeread Article north korea hunger

គីម​ជុង​អ៊ុន​ប្រាប់​រាស្ត្រ​របស់គាត់​ឱ្យ​ត្រៀម​ស៊ី​ឫស​រុក្ខជាតិ​ស្របពេល​ដែល​កូរ៉េខាងជើង​អាច​ជួប​គ្រោះ​ទុរភិក្ស

​    ​យោងតាម​វេ​ប​សាយ​ថេ​ឡេ​ក្រាប​របស់​អង់គ្លេស ប្រជាជន​កូរ៉េខាងជើង​ត្រូវបាន​ប្រាប់​ឲ្យ​ត្រៀមខ្លួន​ស៊ី​ឫស​រុក្ខជាតិ​ជាថ្មី​ម្តងទៀត នៅពេលដែល​ប្រទេស​នេះ​ទំនងជា​នឹង​ជួប​គ្រោះ​ទុរភិក្ស​នាពេល​ខាងមុខនេះ​។​

        ​កាសែត​រដ្ឋ​មួយ​បាន​ប្រាប់​ពលរដ្ឋ​ឱ្យ​ត្រៀមខ្លួន​សម្រាប់​ភាពអត់ឃ្លាន​ដែល​អាច​នឹង​កើតឡើង​ម្តងទៀត​នៅក្នុង​ប្រទេស​នេះ​។​


 
        ​ការព្រមាន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​ចិន​បាន​យល់ព្រម​ចំពោះ​ការដាក់ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​ជាថ្មី​ប្រឆាំង​កូរ៉េខាងជើង​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការសាកល្បង​នុយក្លេអ៊ែរ​និង​ការបាញ់​គ្រាប់​រ៉ុក្កែត​កាលពីពេល​ថ្មីៗ​នេះ​របស់ខ្លួន​។​

        ​កាសែត Rodong Sinmun របស់​កូរ៉េខាងជើង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា “​ផ្លូវ​ឆ្ពោះទៅរក​បដិវត្តន៍​គឺ​វែងឆ្ងាយ​និង​លំបាក​។ យើង​ត្រូវ​បន្តដំណើរ​ទៅមុខ​នៅលើ​ផ្លូវ​ដ៏​លំបាក​ក្នុងអំឡុង​ពេលដែល​យើង នឹងត្រូវ​ទំពារ​ស៊ី​ឫស​រុក្ខជាតិ​ជាថ្មី​ម្តងទៀត​”​។​

    កាសែត​រដ្ឋាភិបាល​នេះ​បាន​បន្តថា “​ទោះបីជា​ពួកគេ​បាន​ជួបប្រទះ​គ្រោះ​អត់ឃ្លាន​យ៉ាងខ្លាំង​រហូត​ស្លាប់​ក៏ដោយ​ជនជាតិ​កូរ៉េខាងជើង​នឹងត្រូវ​បាន​រំពឹងថា​នឹងមិន​ស្តីបន្ទោស​រដ្ឋ​និង​មេដឹកនាំ​កំពូល​របស់ខ្លួន​នោះឡើយ​។ បើទោះជា​យើង​ត្រូវអស់​ជីវិត​ក៏ដោយ យើង​បន្ដ​បង្ហាញ​ភក្ដីភាព​របស់​យើង​ដល់​មេដឹកនាំ​របស់​យើង លោក គីម ជុង​អ៊ុន រហូតដល់​ចុងបញ្ចប់​នៃ​ជីវិត​របស់​យើង​”​។​

        ​សារព័ត៌មាន Telegraph បាន​រាយការណ៍​ថា ពលរដ្ឋ​នៅក្នុង​រដ្ឋធានី​ក្រុង​ព្យុងយ៉ាង​ត្រូវបាន​បញ្ជា​ឱ្យ​ផ្ដល់​អង្ករ​ចំនួន​១​គីឡូក្រាម​ឲ្យ​ទៅ​រដ្ឋ​ជា​រៀងរាល់ខែ ខណៈដែល​ប្រជាជន​កូរ៉េខាងជើង​នៅ​ទូទាំងប្រទេស​នេះ​បានចាប់ផ្តើម​ប្រមូល​និង​លាក់ទុក​ស្បៀងអាហារ ដោយសារតែ​មានការ​ភ័យខ្លាច​ថា​នឹង​ជួប​គ្រោះ​ទុរភិក្ស​ជាថ្មី​ម្តងទៀត​។ មនុស្ស​ប្រហែល​៣,៥​លាន​នាក់​បាន​ស្លាប់​ដោយ​គ្រោះ​ទុរភិក្ស​នៅ​ទូទាំងប្រទេស​នេះ កាលពី​ឆ្នាំ​១៩៩៤-១៩៩៨៕​

adverise with khmeread
ប្រភព៖ ថេឡេក្រាប

មតិយោបល់