តារាស្រីអ៊ីរ៉ង់ម្នាក់ ដែលសម្ដែងក្នុងភាពយន្តឈ្នះពានរង្វាន់អូស្ការ ត្រូវកាត់ទោសជាប់គុក៥ខែ បន្ទាប់ពីបង្ហោះវីដេអូប៉ូលិសវាយស្ដ្រីម្នាក់

តារាសម្តែងអ៊ីរ៉ង់ម្នាក់ ដែលបានសម្តែងនៅក្នុងខ្សែភាពយន្តឈ្នះពានរង្វាន់អូស្ការ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ខែពីបទ "ធ្វើសកម្មភាពឃោសនាប្រឆាំងនឹងរដ្ឋ" បន្ទាប់ពីបង្ហោះឡើងវិញនូវវីដេអូប៉ូលិសអនុវត្តខាងសុជីវធម៌វាយទៅលើស្ត្រីម្នាក់ ដែលមិនស្លៀកពាក់ឈុតហ៊ីចាប។

នាង Giso Faghfouri ដែលសម្តែងក្នុងរឿង The Salesman ដែលឈ្នះពានរង្វាន់ "ខ្សែភាពយន្តភាសាបរទេសល្អដាច់គេ" ក្នុងកម្មវិធីប្រគល់ពានអូស្ការក្នុងឆ្នាំ ២០១៧ ត្រូវបានកាត់ទោសជាប់គុករយៈពេល ៥ ខែពីបទចែករំលែកវីដេអូមន្រ្តីប៉ូលិសអនុវត្តខាងសុជីវធម៌ វាយប្រហារស្ត្រីម្នាក់នៅលើដងផ្លូវមួយក្នុងប្រទេសអ៊ីរ៉ង់ពីបទមិនស្លៀកពាក់ឈុតហ៊ីចាប។

តារាសម្តែងអ៊ីរ៉ង់ លោក Babak Karimi ដែលបានសម្តែងជាមួយនាង Alidoosti ក្នុងរឿង The Salesman បានប្រាប់វេបសាយ Variety ថាគាត់បាននិយាយជាមួយតួស្រីក្រោយមានការកាត់ទោស។ លោកនិយាយថា នាងយល់ថាការកាត់ទោសនេះគឺជាសកម្មភាពបំភិតបំភ័យដោយរបបអ៊ីរ៉ង់។

បណ្តាញផ្សព្វផ្សាយទូទាំងពិភពលោកជារឿយៗសំដៅទៅនាង Alidoosti ថាជា "Natalie Portman របស់អ៊ីរ៉ង់" ហើយនាងបានបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងឆ្នាំ ២០១៦ សម្រាប់ការបង្ហាញស្នាមសាក់នៅក្នុងសន្និសីទកាសែតសម្រាប់ខ្សែភាពយន្ត The Salesman។

នាង Alidoosti មិនរំពឹងត្រូវជាប់ពន្ធនាគារនោះទេ ពីព្រោះទោសរបស់នាងអាចព្យួរពីរឆ្នាំ។ នាងត្រូវបានតុលាការកោះហៅនៅថ្ងៃទី ២១ ខែមករាឆ្នាំ ២០២០ ប៉ុន្តែក្រោយមកត្រូវបានដោះលែងឱ្យនៅក្រៅឃុំ៕

adverise with khmeread

អ្នកនឹងចូលចិត្ត