adverise with khmeread E5bd895a 8a3c 4459 9191 c7a436b8e9c4

ស្ត្រី​ថៃ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​រត់ពន្ធ​កូកាអ៊ីន​ជាង​២​គីឡូក្រាម

     ភ្នំពេញ ៖ កម្លាំង​គយ និង​រដ្ឋាករ​ប្រចាំ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ផ្នែក​ច្រក​អ្នកដំណើរ​មកដល់ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដឹកនាំ ដោយ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​ស្ទាក់ចាប់​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ លួច​នាំចូល​ថ្នាំញៀន​ប្រភេទ​កូ​កា​អ៉ី​ន​ទម្ងន់​ជាង ២,៥​គីឡូក្រាម បង្កប់​ក្នុង​សូកូឡា​។​

     ប្រតិបត្តិ​ការបង្ក្រាប​ការជួញដូរ​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង ៨​យប់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦​ក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។​

     យោងតាម​ប្រភពព័ត៌មាន​មន្ត្រី គយ​ប្រចាំ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា ស្ត្រី​ជនជាតិ​ថៃ​នេះ មានឈ្មោះ KAEWKANLAYA AMPHAWAN ធ្វើដំណើរ​មកពី​ប្រទេស​កាតា តាម​ជើងយន្តហោះ​លេខ QR970 (​ដូ​ហា​-​ភ្នំពេញ​)​។​

     ជនសង្ស័យ​និង​វត្ថុតាង​ប្រគល់​ឲ្យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចា់​ការបន្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់