"ពពកធូលីបិសាច" រសាត់ពីវាលខ្សាច់សាហារ៉ានៅទ្វីបអាហ្វ្រិកដល់សហរដ្ឋអាមេរិក

ព្យុះធូលីសាហារ៉ាដ៏ធំបំផុតក្នុងរយៈពេល ៥០ឆ្នាំបានបោកបក់ដល់សហរដ្ឋអាមេរិក ហើយកំពុងឆ្ពោះទៅកាន់រដ្ឋផ្លរីដា រដ្ឋតិចសាស់ និងរដ្ឋដទៃទៀត ដែលកំពុងតស៊ូនឹងការកើនឡើងនៃវីរុសកូវីដ១៩ ដែលបង្កការភ័យខ្លាចចំពោះបញ្ហាផ្លូវដង្ហើមក្នុងចំណោមប្រជាជនអាមេរិក។ នេះយោងតាមកាសែតដេលីមែលសរសេរនៅថ្ងៃសុក្រនេះ។ 

ព្យុះដែលដាក់រហស្សនាមថា "ពពកធូលីបិសាច" មួយនេះ បានវាយប្រហារឆ្នេរសមុទ្ររដ្ឋមីស៊ីស៊ីពីពីកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីវាបានឆ្លងកាត់ផ្លូវរបស់វានៅតំបន់ការ៉ាអ៊ីពនៅសប្តាហ៍នេះ ដែលកម្រិតគុណភាពខ្យល់បានធ្លាក់ចុះដល់កម្រិត "គ្រោះថ្នាក់បំផុត"។

សេវាកម្មអាកាសធាតុជាតិអាមេរិក (NWS) បាននិយាយថា ពពកធូលី ដែលមានប្រវែង ៥.៦៣២គីឡូម៉ែត្របានធ្វើដំណើរចម្ងាយ ៨០៤៦គីឡូម៉ែត្រពីទ្វីបអាហ្រ្វិកខាងជើង មុនពេលឈានដល់តំបន់ដែលលាតសន្ធឹងពីរដ្ឋផ្លរីដាខាងលិចរហូតដល់រដ្ឋតិចសាស់ និងឆ្ពោះទៅខាងជើងទៅកាន់រដ្ឋកាលីហ្វ័រញ៉ាតាមរយៈរដ្ឋអាកាន់សាស់៕ 


 

adverise with khmeread