Liverpool ចាំអស់៣០ឆ្នាំទម្រាំលើកពាន EPL បានទាំងព្រលឹងចុងសក់ខ្លាចក្រែងកូវីដនាំទៅដល់ការរំលាយរដូវកាលចោល

ការរង់ចាំរយៈពេល ៣០ឆ្នាំរបស់ក្រុមហង្សក្រហម Liverpool ដើម្បីលើកពានលីកកំពូលអង់គ្លេសបានបញ្ចប់ បន្ទាប់ពីក្រុមមេឃខៀវ Manchester City បរាជ័យក្រោមថ្វីដៃក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ២-១ ក្នុងការសន្មត់យ៉ាងច្បាស់ថាហង្សក្រហមជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League។

ក្រុមរបស់លោក Jurgen Klopp ត្រូវការជ័យជម្នះមួយប្រកួតទៀតដើម្បីធានាថាខ្លួនជាម្ចាស់ជើងឯកលីកកំពូលអង់គ្លេស ប៉ុន្តែបរាជ័យរបស់ Man City កាលពីយប់មិញ មានន័យថាហង្សក្រហមនឹងមិនមានក្រុមណាអាចតាមពិន្ទុទាន់ទៀតឡើយ។

នេះគឺជាពានលីកកំពូលអង់គ្លេសលើកទី១៩ របស់ Liverpool និងជាពាន Premier League លើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៨៩-៩០ ចាប់តាំងពីលីកកំពូលអង់គ្លេសបានប្តូរឈ្មោះទៅជាក្របខ័ណ្ឌ Premier League។

ទោះបីជាត្រូវបានជម្រុញឱ្យ "ស្នាក់នៅផ្ទះ" ដោយចៅហ្វាយក្រុងនៅទីក្រុង Liverpool ដោយសារតែវីរុសកូរ៉ូណាក៏ដោយ ក៏នៅតែមានអ្នកគាំទ្ររាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅឯមុខកីឡដ្ឋាន Anfield ដើម្បីអបអរ។

អ្នកគាំទ្រជាច្រើនដែលមកជួបជុំគ្នានៅឯទីធ្លាខាងមុខក្លឹបដោយបានពាក់ម៉ាស និងមានការអុជភ្លើង Flare ដើម្បីជាការអបអរ៕

adverise with khmeread