adverise with khmeread 1

Messi ថា​ត្រៀម​បំប៉ោង​សំណាញ់​គ្រាប់​បាល់​ទី ៥០០ ពេល​ប៉ះ Real

​    ​តារា​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona កីឡាករ Lionel Messi និយាយថា វា​នឹង​ក្លាយជា​ឱកាស​ដ៏​ពិសេស​ដើម្បី​រក​គ្រាប់​បាល់​ទី ៥០០ នៅក្នុង​អាជីព​របស់គាត់​នៅ​ថ្ង​សៅរ៍​នេះ​ក្នុងជំនួប El Clasico ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា​។​

​    ​កីឡាករ​វ័យ ២៨ ឆ្នាំ​រូបនេះ​បាន​ទម្លាយ​សំណាញ់​គ្រាប់​បាល់​ទី ៥០ ឱ្យ​ក្រុម​ជម្រើសជាតិ​ដោយ​ការទា​ត់បាល់​ពិន័យ ១១ ម៉ែត្រ និង​បានធ្វើឱ្យ​អា​ហ្ស​ង់​ទីន​យកឈ្នះ​ជម្រើសជាតិ​បូ​លី​វី​ដោយ​លទ្ធផល ២ ទល់នឹង ០ កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​។​

​    ​គ្រាប់​បាល់​នោះបាន​ជួយ Messi ឈានដល់​គ្រាប់​ទី ៤៩៩ នៅក្នុង​អាជីព​របស់ខ្លួន ហើយ​ម្ចាស់​ពានរង្វាន់ Ballon d'Or ប្រាំ​លើក​រូបនេះ​កំពុង​សម្លឹង​គ្រាប់​ទី ៥០០ នៅពេល​ជួប​គូសត្រូវ​ចាស់ Real Madrid នៅ​ថ្ងៃទី ២ ខែមេសា​។​

​    ​គាត់​បាន​ប្រាប់​អ្នកកាសែត​ថា "​វា​ច្បាស់​ជា​ឱកាស​ដ៏​ពិសេស​ដើម្បី​ឈានដល់​ចំនួន​គ្រាប់​បាល់​នោះ​ពេល​ប៉ះ Real Madrid​។ វា​ពិតជា​ប្រសើរ​ពេលដែល​ឈ្នះ​ដើម្បី​បន្ថែម​ប្រៀប​នាំមុខ​របស់​យើង​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់