ពាក់ស្បែកជើងផ្ទាត់បើកបរនៅអង់គ្លេសប្រឈមការពិន័យ ៥០០០ ផោន កាត់៩ពិន្ទុលើប័ណ្ណបើកបរ និង ហាមលែងឱ្យបើកបរលើដងផ្លូវ

អ្នកបើកបររថយន្តនៅក្នុងប្រទេសអង់គ្លេសដែលពាក់ស្បែកជើងផ្ទាត់ អាចនឹងត្រូវផាកពិន័យអស់លុយពីហោប៉ៅ ឬថែមទាំងហាមឃាត់មិនបើកបរ ខណៈដែលរលកកម្តៅលើសពី ៣០អង្សារកំពុងវាយប្រហារទៅលើប្រទេសមួយនេះ។

ខណៈគិតតាមន័យបច្ចេកទេសវាមិនប្រឆាំងនឹងច្បាប់ ច្បាប់ស្តីពីផ្លូវហាយវ៉េមាត្រា៩៧ចែងថា អ្នកបើកបរត្រូវតែមានស្បែកជើងពាក់រឹបជាប់នឹងជើង និងសម្លៀកបំពាក់ដែល "មិនរារាំងអ្នកឱ្យបញ្ជាចង្កូតក្នុងលក្ខណៈត្រឹមត្រូវ"។

ស្បែកជើងផ្ទាត់អាចត្រូវបានគេមើលឃើញថាផ្ទុយពីច្បាប់នេះទាំងស្រុង។

នោះមានន័យថា ប្រសិនបើអ្នកជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ណាមួយ ហើយប៉ូលិសឃើញអ្នកពាក់ស្បែកជើងផ្ទាត់ អ្នកនឹងអាចទទួលខុសត្រូវសម្រាប់ការពិន័យពីបទ "បើកបរដោយគ្មានការប្រុងប្រយ័ត្ន និងមិនយកចិត្តទុកដាក់" ដែលតម្រូវឱ្យមានការពិន័យជាប្រាក់ ១០០ផោននៅនឹងកន្លែង និងកាត់ ៣ពិន្ទុលើប័ណ្ណបើកបររបស់អ្នក។ ប្រសិនបើវាធ្ងន់ធ្ងររហូតឡើងទៅដល់តុលាការ ការពន័យប្រាក់នឹងកើនដល់តម្លៃអតិបរមា ៥០០០ ផោន កាត់ ៩ពិន្ទុលើប័ណ្ណបើកបរនិងហាមឃាត់មិនឱ្យបើកបរតែម្តង។

ហើយសូម្បីអ្នកធ្វើវីដេអូពញ្ញាក់អារម្មណ៍ (Prank) ក៏ត្រូវកោះហៅឡើងតុលាការដែរ នៅពេលពួកគេថតសកម្មភាពបើកបរទាំងពាក់ស្បែកជើងផ្ទាត់កាលពីពេលថ្មីៗនេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត