ចិនអះអាងថាពលរដ្ឋខ្លួនម្នាក់មានអាយុ ១៣៤ ឆ្នាំ ចាស់ជាងគេលើលោក

ស្ត្រីជនជាតិ Uighur ដែលគេគិតថាបានកើតនៅឆ្នាំ ១៨៨៦ ត្រូវបានគេរាយការណ៍ថាធ្វើពិធីខួបកំណើតគម្រប់ ១៣៤ ឆ្នាំរបស់គាត់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រទី២៦មិថុនា។

បណ្តាញព័ត៌មានរបស់រដ្ឋាភិបាលចិនបានអះអាងថា Almihan Seyiti គឺជាពលរដ្ឋមានវ័យចំណាស់ជាងគេនៅក្នុងប្រទេស ទោះបីជាឯកសារកំណើតជាក់លាក់របស់លោកយាយនៅតែត្រូវផ្ទៀងផ្ទាត់សិនក៏ដោយ។

ប្រសិនបើការអះអាងរបស់មន្រ្តីទាំងនោះជាការពិតលោកយាយ Seyiti អាចជាមនុស្សចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្រដែលបានកត់ត្រាទុកនៅលើពិភពលោក៕


 

adverise with khmeread