adverise with khmeread 1

Ramos ជឿជាក់ថា នឹង​ស៊ី Barca ដល់​ក្នុងផ្ទះ​

​    ​កីឡាករ Sergio Ramos មាន​ទំនុកចិត្ត​យ៉ាង​មុតមាំ​ថា ក្រុម Real Madrid អាច​សងសឹក​គូសត្រូវ​ដ៏​ជូ​ចត់ Barcelona នៅពេលដែល​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​ទាំងពីរ​នឹង​គាស់​គីឡូ​ធ្ងន់​ដូចគ្នា​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​    ​ក្រុម​អធិរាជ​សបាន​ចាញ់​អ្នកមាន​បុណ្យ​ដល់​ទៅ​បួន​គ្រាប់​កាលពី​ខែវិច្ឆិកា ដែល​នៅពេលនោះ​កីឡាករ Luis Suarez រកបាន​ពីរ​គ្រាប់​ម្នាក់ឯង ស្របពេល​ខ្សែប្រយុទ្ធ Neymar និង​ខ្សែបម្រើ​វ័យ​ចំណាស់ Andres Iniesta រកបាន​ម្នាក់​មួយគ្រា​ប់​។​

​    ​Ramos និង Real Madrid មិនដែល​ឈ្នះ​ការប្រកួត​នៅ​ទឹកដី Barcelona ក្នុងជំនួប​ក្នុង​លី​ក​ជិត​បួន​ឆ្នាំ​មកហើយ ប៉ុន្តែ​កីឡាករ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ជឿជាក់ថា ក្រុម​របស់លោក​នឹង​កែប្រែ​មុខមាត់​មិនឱ្យ​ដូច​ជំនួប​ជើង​ទីមួយ​ឡើយ​។​

​    ​គាត់​បាន​ប្រាប់​ទូរទស្សន៍ Real Madrid TV ថា "​បន្ទាប់ពី​លទ្ធផល​មិនល្អ​នៅ​ជំនួប Clasico ជើង​ទីមួយ បាល់ទាត់​ផ្តល់ឱកាស​ឱ្យ​អ្នក​ដើម្បី​សងសឹក​។ នៅ​ថ្ងៃ​សៅរ៍​នេះ យើង​មានឱកាស​លេង​ក្រៅ​ផ្ទះ​ជាមួយ​ក្រុម​ដ៏​ខ្លាំង​ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា​។ យើង​ដឹងថា យើង​ចង់​ធ្វើឱ្យ​បានល្អ ហើយ​ក្រុម​មាន​កម្លាំងចិត្ត​ដ៏​មុះ​មុត​។​

​    ​គាត់​បាន​និយាយទៀតថា "​យើង​មានគំនិត​វិជ្ជមាន ហើយ​យើង​នឹង​ទៅ​ទីនោះ​ក្នុង​ចេតនា​ធ្វើឱ្យ​ការប្រកួត​កាន់តែ​អស្ចារ្យ​ហើយនឹង​ទទួលបាន​បី​ពិន្ទុ​ដើម្បី​ធ្វើឱ្យ​គម្លាត​ពី​ពួកគេ​កាន់តែ​កៀក​"​។​

​    ​បច្ចុប្បន្ន Real កំពុង​ឈរ​នៅ​លេខ​បី មាន​មួយ​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​ជិតខាង Atletico នៅ​ចំណាត់ថ្នាក់​ទី​ពីរ​និង ១០ ពិន្ទុ​ពី Barca ជាមួយ​ប្រាំបី​ប្រកួត​នៅសល់​ដើម្បី​ប្រកួតប្រជែង​ពាន​៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់