កូនស្រីកតញ្ញូ សុខចិត្តបោះបង់តំណែងជាអ្នកគ្រប់គ្រងក្រុមហ៊ុន ដើម្បីមើលថែឪពុកស្លាប់មួយចំហៀងខ្លួនអស់ ១៥ឆ្នាំ ហើយថាវាជាសំណាងដែលនៅមានឪពុកមើលថែ

កូនស្រីកតញ្ញូម្នាក់កំពុងធ្វើឱ្យមនុស្សរាប់លាននាក់ទន់ចិត្ត បន្ទាប់ពីនាងមើលថែឪពុកស្លាប់មួយចំហៀងខ្លួនអស់រយៈពេល ១៥ឆ្នាំ។

នាង Li Qin ដ៏គួរឱ្យស្រឡាញ់ និងអាសូរមកពីប្រទេសចិនរូបនេះបានលាឈប់ពីតំណែងអ្នកគ្រប់គ្រងក្រុមហ៊ុនមួយដើម្បីមកធ្វើជាអ្នកមើលថែឪពុកឈឺធ្ងន់របស់នាង ដែលពិការខួរក្បាល។

នាងគេងបានមួយថ្ងៃតែ ៣ម៉ោងប៉ុណ្ណោះដើម្បីមើលថែអ្នកមានគុណឱ្យបានដិតដល់ ដែលគាត់ត្រូវប្រែខ្លួនញឹកញាប់ ត្រូវច្របាច់ជើងគាត់ និងត្រូវលាងសម្អាតគាត់រាល់ ២ម៉ោងម្ដង។

ទោះបីជាជីវិតបានជួបប្រទះនូវបញ្ហាប្រឈមបែបនេះសម្រាប់នាង Li Qin ក៏ដោយក៏នាងគិតថា ខ្លួនមានសំណាងណាស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃជាមួយឪពុកនាង៕

 

adverise with khmeread