adverise with khmeread 1

ទៀតហើយ​! Kim Kardashian បង្ហោះ​រូបភាព​បង្អួត​ល្វែងលើ​មួយ​សន្លឹក​ថ្មី​បន្ថែមទៀត​ជាមួយ Emily Ratajkowski

    ​Kim Kardashian បានធ្វើ​វា​ម្តង​ទៀតហើយ​!​។​

​    ​រយៈពេល​មួយ​សប្តាហ៍​បន្ទាប់ពី​ការចែករំលែក​រូបថត​មួយ​សន្លឹក​ដែល​បានបង្ហាញ​ពី​រាងកាយ​អាក្រាតកាយ​ទាំងស្រុង និង​បណ្តាលឱ្យ​សាយភាយ​នៃ​ភាព​រកាំរ​កុស​ជាមួយនឹង​រូបថត​ដ៏​ស្រើបស្រាល​របស់​នាង តារា​ប្រចាំ​កម្មវិធី​ទូរទស្សន៍​ស្វែងយល់​ពី​ជីវិត​ពិត​រូបនេះ​ហាក់ដូចជា​មិន​ញញើត​ក្នុងការ​បង្ហាញ​រូបថត​បង្ហាញ​ល្វែងលើ​មួយ​សន្លឹក​ផ្សេងទៀត​នោះឡើយ​។​

​    ​ហើយ​ពេលនេះ​នាង​ក៏បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ថ្មី​មួយ​បន្ថែមទៀត​ដោយ​ការបង្ហាញ​ចំណុច​ពិសេស​ដ៏​អធិកអធម​មួយ​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​តារា​ម៉ូ​ដែល​ដ៏​ស្រស់ស្អាត​នាង Emily Ratajkowski ផងដែរ ដោយ​អ្នក​ទាំង​ពីរបាន​ថ្ពក់​ដៃ​គ្នា​បង្ហាញ​ពី​ដងខ្លួន​ទទេរ​ស្អាត ជាមួយនឹង​ស្ទីល​បង្ហាញ​ម្រាមដៃ​កណ្តាល​របស់​ពួកនាង​មិនដឹង​ក្នុងន័យ​អ្វី​នោះឡើយ​។​

​    ​Kim ក៏បាន​ព្រលយ​ពាក្យសម្តី​បែប​កំប្លែង​ស្ងួត​របស់ខ្លួន​ក្លែម​ជាមួយនឹង​រូបថត​មួយ​សន្លឹក​នេះ​ថា "​ពេលនេះ​ពួកយើង​ដូចជា​... ពួកយើង​ទាំងពីរ​អត់​មាន​អ្វី​សម្រាប់​ស្លៀកពាក់​ឡើយ LOL @emrata"៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់