លោក Ole Gunnar Solskjaer សារភាពថា លោកមិនទាន់ដឹងច្បាស់ពីទំហំថវិកាសម្រាប់ចំណាយទិញដូរកីឡាករ

        គ្រូបង្វឹកក្លឹប​ Man Utdលោក Ole Gunnar Solskjaerបាន​សារភាព​ថា លោកមិន​ដឹងថា តើ​លោកនឹង​ទទួលបានប្រាក់ប៉ុន្មានទេ​ដើម្បី​ចំណាយ​នៅ​ទីផ្សារទិញដូរ​កីឡាករ​នោះទេ។

        កន្លងមកគ្រូបង្វឹក​​រូបនេះ​​ធ្លាប់និយាយថា ក្លឹបនេះទំនងជា​ព្យាយាម​ចូលប្រឡូក​ក្នុងទីផ្សារទិញដូរ​កីឡាករ​ ហើយ​ក្លឹប Man Utd​ត្រូវ​បាន​គេភ្ជាប់ទៅនឹង​កិច្ចព្រមព្រៀងផ្ទេរ​កីឡាករ Jadon Sancho ក្នុងតម្លៃ​១១៧​លានផោន​។

        Man Utd​ក៏ចាប់អារម្មណ៍​ចង់បាន​កីឡាករ​ Willianរបស់​ Chelsea ​ផងដែរ។ នាយករងប្រតិបត្តិក្លឹប​លោក Ed Woodward ​បានពន្យល់ថា សកម្មភាព​ទិញដូរ​នៅលើ​ទីផ្សារ​ប្រហែលជា​មិនដូចមុន​ទេ​នៅ​រដូវ​ក្តៅនេះ ដោយសារតែ​ផលប៉ះពាល់​វីរុស​កូវីដ​ ហើយ​លោក Solskjaer មិន​ដឹងច្បាស់​ថា លោកនឹង​ទទួលបាន​ថវិកា​ប៉ុន្មានទេ។

        លោក​ Solskjaer បាន​និយាយថា “​ខ្ញុំគិត​ថា ការរីករាល​វីរុស​កូវីដ​ប៉ះពាល់ដល់គ្រប់គ្នា​ធ្ងន់ធ្ងរ។ ខ្ញុំនៅតែគិត​ថា យើង​ត្រូវ​ការ​រង់ចាំ​និង​ចាំមើលថា តើ​រឿងវានឹង​វិវឌ្ឍដល់ណា​ ហើយ​ថា តើ​យើង​ស្ថិតនៅក្នុង​ស្ថានភាព​សេដ្ឋកិច្ច​បែបណា”៕

adverise with khmeread