ឃាត់ជនសង្ស័យ២នាក់ប្តីប្រពន្ធពាក់ព័ន្ធគ្រឿងញៀននៅក្រុងសំរោង

ឧត្ដរមានជ័យ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍សង្កាត់កូនក្រៀល បានចុះបង្រ្កាបការចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ១ករណីឃាត់ខ្លួនជនសង្ស័យ២នាក់ ស្ថិតនៅ ភូមិថ្មី សង្កាត់កូនកៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៧ និង៤០នាទីយប់។

ប៉ូលិសនិយាយថា ជនសង្ស័យ០២នាក់ (ប្តីប្រពន្ធ) ១-ឈ្មោះ បួន សារី ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិថ្មី. សង្តាត់កូនក្រៀលក្រុងសំរោង ខេត្តឧត្តរមានជ័យ(ប្រពន្ធ) និង២.ឈ្មោះ សូត្រ ម៉ានី ភេទប្រុស អាយុ២៦ ឆ្នាំ (ប្តី)។ ដកហូតបថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន ICE ហៅ ម៉ាទឹកកក ចំនួន ១៤កញ្ចប់តូច និង០១កញ្ចប់ធំស្មើ ៦,០៥ ក្រាម ទូរស័ព្ទដៃ ចំនួន ០២គ្រឿងនិងដបសម្រាប់ជក់គ្រឿងញៀនចំនួន០១។

ចំពោះវត្ថុតាងនិងជនសង្ស័យ ខាងលើប៉ូលិសការិយាល័យជំនាញបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ៕


 

adverise with khmeread