បុរសអ្នករត់ម៉ូតូកង់បីម្នាក់បានដេកស្លាប់ដោយសារគាំងបេះដូងនៅផ្ទះជួល

ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូកង់បីម្នាក់បានដេកស្លាប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅបន្ទប់ជួលលេខJ1-16 ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ វ៉ាត សាវុទ្ធ អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើត ភូមិព្រាលទី២ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ដំបូងមានឡានដឹកសម្រាមចូលមក យកសម្រាមនៅចំណុចផ្ទះជួលខាងលើ តែទើសនឹងម៉ូតូកង់បីរបស់ជនរងគ្រោះ ដែលចតទុកមុខបន្ទប់ផ្ទះជួលក្បែរនោះ។

ឃើញដូច្នោះ មានអ្នកក្បែរខាងរត់ទៅតាមហៅជនរងគ្រោះ ដើម្បីឱ្យយកម៉ូតូកង់បីចេញ តែហៅមិនងើបសោះ ចូលទៅមើលស្រាប់តែប្រទះឃើញជនរងគ្រោះដេកបាត់ទៅហើយ ទើបបង្កឱ្យ
ភ្ញាក់ផ្អើល។ សមត្ថកិច្ចបានចុះពិនត្យជាក់ស្តែងបញ្ជាក់ថា ស្លាប់ដោយសារគាំងបេះដូង រួចទំនាក់ទំនងទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread