Chelsea កំពុងពិចារណាផ្ទេរDeclan Rice របស់ក្លឹប West Ham

        ក្រុមតោខៀវ​ Chelsea មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ក្នុងការ​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ Declan Rice របស់​ក្លឹប West Ham ក្នុងតម្លៃ​៤៥​លាន​ផោន​នៅ​រដូវក្តៅនេះ។

        គ្រូបង្វឹកក្លឹប Chelsea លោក Frank Lampard ចង់​បាន​កីឡាករសញ្ជាតិ​អង់គ្លេស​រូប​នេះមក​លេងនៅ​តំបន់​បម្រើ​និង​ដឹកនាំ​ប្រព័ន្ធការ​ពាររបស់​លោកផងដែរ​។

បើទោះបីជាក្លឹប Chelsea ទើបតែបាន​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​កិឡាករ​Hakim Ziyechនិងកីឡាករ Timo Wernerក៏ដោយ ប៉ុន្តែតាម​កាសែត The Sun បាន​អះអាងថា ការចំណាយ​នៅតែមានបន្ត​ទៀត​ ហើយ​លោក Lampard បាន​ស្នើ​ឲ្យ​ក្លឹបនេះ​ចុះកិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ Declan ។

លោក​ Lampard ក៏មានគម្រោង​ប្តូរ​កីឡាករ​វ័យ២១​ឆ្នាំ​រូប​នេះពី​តំណែងបម្រើកណ្តាល​ដែលលេងនាពេលបច្ចុប្បន្ន ទៅ​លេងនៅតំណែង​ការពារវិញ៕

adverise with khmeread