adverise with khmeread 86a3efba 0a03 4e02 adcc 192fd15cfba1

ផឹក​ស៊ី​ស្រវឹង​ប្រខាំ​គ្នា​ត្រូវ​ប៉ូ​លិស​វ៉ៃខ្នោះ​

    កំពង់ធំ ៖ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ប្រាសាទ​បល្ល័ង្ក ឃាត់ខ្លួន​កាលពី ថ្ងៃទី៣០ ខែ​មីនាឆ្នាំ​២០១៦ វេលា​ម៉ោង១​ និង​១០នាទី នៅ​ចំណុច​តំបន់​ចំការ​តា​ម៉ៅខាងជើង ​ភូមិ​អូរ​អង្គរ ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ បន្ទាប់ពី​ផឹកស៊ី​ស្រវឹង​វាយ​លើ​យុវជន​មនាក់​របួសធ្ងន់។​

    ប៉ូលិស​និយាយថា អំពើហិង្សា​ដោយ​ចេតនា នេះ​បង្កឡើង​ដោយ​ឈ្មោះ​​ភាន់ ផាត ប្រុស ២០ឆ្នាំ (​ឃាត់ខ្លួន​)​បាន​វា​ទៅលើ​ជនរង​ គ្រោះ​ឈ្មោះ​ អុល ជា ប្រុស អាយុ១៨ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​សាមគ្គី ស្រុក​ប្រាសាទ​បល្ល័ង្ក បណ្តាល​ឲ្យ​រងរបួស ក្បាល​និង​មុខ ដោយ​មូលហេតុ​ទំនាស់​ពាក្យសំដី​គ្នា​ក្នុងពេល​ផឹក​ស៊ី។​

    ក្នង​ករណីនេះ​ប៉ូលិស​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​តុលាការ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់