Liverpool គ្រោងដាក់សំណើផ្ទេរខ្សែការពារ KalidouKoulibalyរបស់ក្លឹប Napoli

        ក្លឹបហង្សក្រហមLiverpool សង្ឃឹមថា នឹង​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរ​ខ្សែការ​ពារ KalidouKoulibalyរបស់​ក្លឹប Napoli ខណៈ​ពេលគ្រូបង្វឹក​លោកJurgenKloppចង់​ពង្រឹងក្រុម​របស់​លោកដើម្បី​ឡើង​ដល់កម្រិតកំពូល​។

        តាម​ព័ត៌មាន​ថា លោក Klopp ត្រៀម​នាំយកKalidou​មក​លេងជាដៃគូជាមួយខ្សែការពារ Virgil van Dijkដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការ​ពារកាន់តែរឹងមាំ។Van Dijkនិង​មិត្ត​រួម​ក្រុម​របូត​ត្រឹម​២១​គ្រាប់ប៉ុណ្ណោះក្នុងលីក​នៅ​រដូវកាល​នេះ ប៉ុន្តែ​Kalidou ត្រូវ​បាន​គេចាត់ទុកថា ជា​កីឡាករ​ដែល​អាចជួយឲ្យ​ប្រព័ន្ធការ​ពារ​របស់ Liverpool ឡើង​ដល់កម្រិត​ខ្ពស់​។

​ខ្សែការពារ​កីឡាករ​សញ្ជាតិ​សេណេហ្គាល់រូបនេះ​ត្រូវ​បាន​គេភ្ជាប់ទៅ​នឹង​កិច្ច​ព្រមព្រៀង​ផ្ទេរ​មក​កាន់​អង់គ្លេស​ បើទោះបីជា​ក្លឹប​ជា​ច្រើន​មាន​ការ​​ស្ទាក់ស្ទើរ​នឹង​តម្លៃ​៩០​លានផោនដែលកំណត់ដោយ​ម្ចាស់ក្លឹប​​ Napoli លោក Aurelio De Laurentiisសម្រាប់កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះក៏ដោយ។

        ទោះបីជា​យ៉ាងណា កាសែត​អ៊ីតាលីនិយាយថា កិច្ច​ព្រមព្រៀងផ្ទេរ​នឹង​កើត​មាន​ក្នុង​ពេល​ឆាប់ៗនេះ។​ វិបត្តិវីរុស​កូរ៉ូណាបាន​ប៉ះពាល់​ដល់​លទ្ធភាព​ផ្ទេរ​កីឡាករ​ឆ្នើមៗនៅតំបន់អឺរ៉ុប​ ហើយថា ក្លឹប Napoliប្រហែលជា​ទម្លាក់ថ្លៃ​សម្រាប់​ខ្សែការពាររូបនេះ។ សេចក្តី​រាយការណ៍នៅ​អ៊ីតាលី​បាន​លើកឡើង​ថា ខ្សែការពារ DejanLovrenប្រហែល​ជា​ត្រូវបញ្ចូល​ក្នុង​កិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ Kalidou៕

adverise with khmeread