នាយិកាអង្គការមូលនិធិក្តីសង្ឃឹមនៃកុមារទទួលមរណភាពនៅបាត់ដំបង សង្ស័យរអិលដួលបោកក្បាលស្លាប់

លោកស្រី Anne Copplestone វ័យ ៤៨ ឆ្នាំជានាយិកាអង្គការមូលនិធិក្តីសង្ឃឹមនៃកុមារ Hope of Cambodia Children Foundation (HfCC-F) ប្រចាំប្រទេសកម្ពុជា ដែលបានកំពុងមានបេសកកម្មផ្តល់ការថែទាំកុមារ និងគ្រួសារក្រីក្រងាយរងគ្រោះនៅក្នុងខេត្តបាត់ដំបង បានទទួលរមណភាពកាលពីថ្ងៃសៅរ៍ ទី ២០ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងផ្ទះសំណាក់ដែលលោកស្រីកំពុងស្នាក់នៅ។

ការស្លាប់របស់លោកស្រីត្រូវបានគេសង្ស័យថារអិលដួលក្នុងបន្ទប់ទឹក។ បុគ្គលិករបស់លោកស្រី Copplestone បានលើកឡើងពីអវត្តមានរបស់លោកស្រីនៅព្រឹកថ្ងៃចន្ទម្សិលមិញ នៅពេលគាត់មិនបានទៅធ្វើការ បន្ទាប់មកគាត់ត្រូវបានគេប្រទះឃើញចុងក្រោយចូលទៅក្នុងអគារដែលគាត់ស្នាក់នៅ នៅយប់ថ្ងៃសុក្រ។ អ្នកគ្រប់គ្រងផ្ទះសំណាក់បន្ទាប់មកក៏បានឃើញគាត់ស្លាប់ក្នុងបន្ទប់របស់គាត់។

អ្នកគ្រប់គ្រងផ្ទះសំណាក់ Chhaya Guest House និយាយថា លោកស្រី Copplestone អាចនឹងរអិលដួល និងមានដានឈាមហូរនៅទីនោះ។

អ្នកនាំពាក្យក្រសួងការបរទេសនិងពាណិជ្ជកម្ម (MFAT) បាននិយាយថា ស្ថានទូតនូវែលសេឡង់នៅទីក្រុងបាងកកបានជ្រាបពីដំណឹងការស្លាប់របស់លោកស្រី Copplestone នៅកម្ពុជា៕

adverise with khmeread

អ្នកនឹងចូលចិត្ត