គ្រាន់តែរាំកាច់រាងបន្តិចសោះត្រូវបុរសម្នាក់ហក់ធាក់ឡើងហោះ

ស្ត្រីម្នាក់ត្រូវបុរសម្នាក់ហក់ធាក់ឡើងសាហាវខណៈកំពុងរាំនៅព្រឹត្តិការណ៍មួយនៅប៉ាគីស្ថាន។ នេះយោងតាមការចុះផ្សាយរបស់កាសែត Daily Mail កាលពីថ្ងៃចន្ទទី២៩មិថុនា។

ការវាយប្រហារដ៏គួរឱ្យតក់ស្លុតនេះត្រូវបានថតជាប់លើកាម៉េរាទូរស័ព្ទ ដោយនាងត្រូវបុរសនោះហក់ធាក់ចំទ្រូងហោះស្ទុយ ព្រោះខឹងនាងរាំកាចរាងពេក។ 

ឃ្លីបវីដេអូនេះក្រោយមកក៏ចែកចាយយ៉ាងទូលំទូលាយលើបណ្តាញសង្គម។ វីដេអូនេះបង្ហាញនាងរាំតាមចង្វាក់ភ្លេងខណៈភ្ញៀវកំពុងអង្គុយមើលនាងរាំ។

រំពេចនោះស្រាប់តែបុរសម្នាក់ដៃកាន់ដបទឹកក្រូច Fanta ហក់ធាក់នាងចំទ្រូងទាំងកម្រោល បណ្តាលឱ្យនាងហោះប៉ើងដូចសំឡី។ 

បុរសម្នាក់បានចូលទៅឃាត់បុរសនោះ ហើយតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប៉ាគីស្ថានបានឱ្យដឹងថា បុរសនោះបញ្ចេញកំហឹងលើនាងព្រោះនារីភេទមិនអាចរាំកាច់រាងដាក់ភ្ញៀវចឹងៗបានទេ។ 

គេមិនដឹងច្បាស់ថាតើបុរសនោះនឹងប្រឈមការចោទប្រកាន់ឬយ៉ាងណានោះទេ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត