អ៊ីរ៉ង់ចេញដីកាចាប់ខ្លួនដូណាល់ ត្រាំ ជុំវិញការសម្លាប់មេទ័ពខ្លួន និងសុំប៉ូលិសអន្តរជាតិអូសកគាត់មកកាត់ទោស

រដ្ឋអាជ្ញាអ៊ីរ៉ង់បាននិយាយពីថ្ងៃចន្ទទី២៩មិថុនាថា អ៊ីរ៉ង់បានចេញដីកាចាប់ខ្លួននិងសុំឱ្យប៉ូលិសអន្តរជាតិជួយក្នុងការឃុំខ្លួនប្រធានាធិបតីដូណាល់ត្រាំនិងមនុស្សរាប់សិបនាក់ទៀតដែលខ្លួនជឿថាបានធ្វើការវាយប្រហារតាមដ្រូន ដែលសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់នៅរដ្ឋធានីបាកដាដរបស់អ៊ីរ៉ាក់។ នេះយោងតាមការចុះផ្សាយរបស់កាសែត Daily Mail។

ខណៈលោកត្រាំមិនប្រឈមនឹងគ្រោះថ្នាក់នៃការចាប់ខ្លួន ការចោទពីសំណាក់អ៊ីរ៉ង់នេះបានគូសបញ្ជាក់អំពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកចាប់តាំងពីលោកត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ជាមួយមហាអំណាចពិភពលោក។

ទីភ្នាក់ងារសារព័ត៌មាន IRNA របស់អ៊ីរ៉ង់បានរាយការណ៍ថា រដ្ឋអាជ្ញានៅទីក្រុងតេហេរ៉ង់លោក Ali Alqasimehr បាននិយាយថា លោកត្រាំនិងមនុស្សជាង ៣០ នាក់ផ្សេងទៀតដែលអ៊ីរ៉ង់ចោទប្រកាន់ថាបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី ៣ ខែមករា ដែលបានសម្លាប់ឧត្តមសេនីយ៍ Qassem Soleimani នៅទីក្រុងបាកដាដ ប្រឈមនឹងការចោទប្រកាន់ពីបទមនុស្សឃាតនិងភេរវកម្ម។

លោក Alqasimehr មិនបានកំណត់អត្តសញ្ញាណអ្នកផ្សេងដែលត្រូវចាប់ខ្លួនក្រៅតែពីលោកត្រាំនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថាអ៊ីរ៉ង់នឹងបន្តយកត្រាំមកកាត់ទោសឱ្យខាងតែបាន ទោះបីជាលោកលែងក្លាយជាប្រធានាធិបតីក៏ដោយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត