ប៉ូលិសបារាំងក្របួចបានពួកលក់អីវ៉ាន់ក្លែងក្លាយមួយសម្បុក ដែលលក់កាបូបប្រណីតក្លែងក្លាយម៉ាក Hermès Birkin តម្លៃរាប់ម៉ឺនដុល្លារឱ្យពួកអាស៊ីជោរៗ

រដ្ឋអាជ្ញាទីក្រុងប៉ារីសកំពុងស្វែងរកការដាក់ពន្ធនាគារទៅលើមេក្រុមលក់ផលិតផលបោកប្រាស់មួយសម្បុក ដែលត្រូវបានចោទប្រកាន់ពីបទផលិត និងលក់កាបូបដៃក្លែងក្លាយពីក្រុមហ៊ុនផលិតរបស់ប្រើប្រាស់ប្រណីតល្បីល្បាញបំផុតរាប់ទសវត្សរ៍របស់បារាំង Hermès រួមទាំងអតីតបុគ្គលិកមួយចំនួន។

បណ្តាញលក់ផលិតផលម៉ាកល្បីក្លែងក្លាយ ដែលបានកំណត់គោលដៅភ្ញៀវទេសចរអាស៊ីនៅប៉ារីស ប៉ុន្តែក៏មានអតិថិជននៅហុងកុងក្នុងឆ្នាំ ២០១៣ និង ២០១៤ ផងដែរនោះ ត្រូវបានគេរកឃើញនៅពេលដែលប៉ូលិសបារាំងបានលបចូលផ្ទះរបស់បុរសម្នាក់នោះ ដែលសង្ស័យថាបានលក់កាបូបលួចគេនៅអាស៊ី។

ការស៊ើបអង្កេតមួយបានរកឃើញប្រតិបត្តិការសម្ងាត់ដែលក្នុងនោះជនសង្ស័យ ដែលធ្វើការនៅផ្ទះ ត្រូវបានគេចោទប្រកាន់ថាបានផលិតកាបូបម៉ូត "Birkin" ក្លែងក្លាយរាប់សិបប្រភេទ ដែលជាម៉ាកគេចង់បានបំផុតនិងថ្លៃបំផុត ផលិតដោយក្រុមហ៊ុន Hermès។

ដោយដាក់ឈ្មោះសម្រាប់តារាជើងចាស់កូនកាត់បារាំងអង់គ្លេសដ៏ល្បីល្បាញលោកស្រី Jane Birkin កាបូបទាំងនោះសុទ្ធតែមានអ្នកកុម្ម៉ង់ទុកជាមុន ដោយពួកគេត្រូវចំណាយប្រាក់ ៤៥.០០០ ដុល្លារសម្រាប់កាបូបមួយ ឬច្រើនជាងនេះសម្រាប់ប្រភេទកាបូបផលិតស្បែកក្រពើ។ មនុស្ស ១០ នាក់ត្រូវបានកាត់ទោសកាលពីសប្តាហ៍មុន ក្នុងនោះមានអតីតបុគ្គលិកក្រុមហ៊ុន Hermè ចំនួន ៧នាក់៕

adverise with khmeread

អ្នកនឹងចូលចិត្ត