ចិនអនុម័តវ៉ាក់សាំងកូវីដ១៩សម្រាប់ប្រើក្នុងជួរយោធា

យោធាចិនបានទទួលភ្លើងខៀវដើម្បីប្រើបេក្ខជនវ៉ាក់សាំងការពារវីរុសកូវីត១៩ ដែលបង្កើតដោយអង្គភាពស្រាវជ្រាវរបស់ខ្លួន និងក្រុមហ៊ុនវ៉ាក់សាំងចិន CanSino Biologics បន្ទាប់ពីការសាកល្បងព្យាបាលបានបង្ហាញថាវាមានសុវត្ថិភាព និងបង្ហាញប្រសិទ្ធភាពមួយចំនួន។ នេះបើយោងតាមក្រុមហ៊ុនខាងលើបាននិយាយកាលពីថ្ងៃចន្ទ ទី២៩ មិថុនា។

វ៉ាក់សាំង Ad5-nCoV គឺជាបេក្ខជនវ៉ាក់សាំងមួយក្នុងចំណោមប្រាំបីរបស់ចិនត្រូវបានអនុម័តសម្រាប់ការសាកល្បងព្យាបាលលើមនុស្សទាំងក្នុងប្រទេស និងក្រៅប្រទេសសម្រាប់ជំងឺកូវីដ១៩។ ការចាក់វ៉ាក់សាំងនេះក៏ទទួលបានការយល់ព្រមសម្រាប់ការសាកល្បងលើមនុស្សនៅកាណាដាផងដែរ។

យោងតាមឯកសាររបស់ក្រុមហ៊ុន CanSino បាននិយាយថា គណៈកម្មាធិការយោធាកណ្តាលរបស់ចិន បានអនុម័តការប្រើប្រាស់វ៉ាក់សាំងដោយយោធាកាលពីថ្ងៃទី២៥ ខែមិថុនាសម្រាប់រយៈពេលមួយឆ្នាំ។ បេក្ខជនចាក់វ៉ាក់សាំងនេះត្រូវបានបង្កើតរួមគ្នាដោយក្រុមហ៊ុន CanSino និងវិទ្យាស្ថានស្រាវជ្រាវនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រយោធា (AMS) ៕ ប្រភព៖ CNA

adverise with khmeread

អ្នកនឹងចូលចិត្ត