អ្នកវិទ្យាសាស្ត្រចិនរកឃើញដានមេរោគថ្មី មានលទ្ធភាពវិវត្តទៅជាជំងឺរាតត្បាតមួយទៀតលើពិភពលោក

ដានជំងឺផ្តាសាយថ្មី ដែលមានលទ្ធភាពក្លាយជាជំងឺរាតត្បាតនោះ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញនៅក្នុងប្រទេសចិន។ នេះយោងតាម BBC ផ្សាយនៅថ្ងៃអង្គារទី៣០មិថុនា។

ពួកអ្នកវិទ្យាសាស្ត្រចិននិយាយថា វាបានលេចឡើងនាពេលថ្មីៗនេះហើយបានតោងជាមួយសត្វជ្រូក ប៉ុន្តែអាចឆ្លងទៅមនុស្ស។

ក្រុមអ្នកស្រាវជ្រាវមានការព្រួយបារម្ភថាវាអាចប្រែប្រួលរូបរាងបន្ថែមទៀតដូច្នេះវាអាចឆ្លងរាលដាលយ៉ាងងាយស្រួលពីមនុស្សទៅមនុស្ស និងបង្កឱ្យមានការផ្ទុះឡើងជំងឺរាតត្បាតមួយទៀតទូទាំងពិភពលោក។

ពួកអ្នកស្រាវជ្រាវនិយាយថា ទោះបីវាមិនមែនជាបញ្ហាបន្ទាន់ក៏ដោយ ក៏ប៉ុន្តែវាមាន "គ្រប់លក្ខណៈទាំងអស់" ដើម្បីឆ្លងមកមនុស្ស ហើយត្រូវការការឃ្លាំមើលយ៉ាងដិតដល់។ ដោយសារវាជាមេរោគថ្មី មនុស្សអាចមានតិចតួចឬគ្មានសោះតែម្តងនូវប្រព័ន្ធភាពស៊ាំប្រឆាំងនឹងវីរុសនេះ។

ក្រុមអ្នកវិទ្យាសាស្ត្របានសរសេរនៅក្នុងទស្សនាវដ្តី Proceedings of the National Academy of Sciences ថា វិធានការនានាដើម្បីគ្រប់គ្រងមេរោគនៅក្នុងសត្វជ្រូកនិងការឃ្លាំមើលយ៉ាងដិតដល់ចំពោះកម្មករនៅក្នុងឧស្សាហកម្មជ្រូក គួរតែត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស៕

adverise with khmeread