D95b312a 18c2 48a0 b4d3 da878e66aeba

គេចខ្លួន​តាំងពី​ឆ្នាំ​២០០១​ឥឡូវ​ទើប​ចាប់ខ្លួនបាន​ពីបទ​មនុស្សឃាត​

     បាត់ដំបង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តបាត់ដំបង​ឃាត់ខ្លួន​នៅ​ថ្ងៃទី៣០ ខែ​មីនា ឆ្នាំ២០១៦ ​ម៉ោង៣ ​និង៣០​នាទី​រសៀល​នៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង តាម​ដីកា​ពីបទ​ធ្វើ​មនុស្សឃាត​គិតទុក​ជាមុន​និង​ជនប្រដាប់អាវុធ​។​

     ប៉ូ​លិ​សនយាថា ជនជាប់ចោទ​ឈ្មោះ​សម្បត្តិ រ៉ាត់​ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​រស់នៅ​ភូមិ​​បបុស្ស ឃុំ​ឈើទាល ស្រុក​បាណន់ ដីកាចាប់ខ្លួន​លេខ១៩៩ ដ​ចខ​ចុះ​ថ្ងៃទី​២១ ខែ​វិ​ច្ឆ​កា​ ឆ្នាំ២០០១​របស់​សាលាដំបូង​ខេត្តបាត់ដំប ពីបទ​ធ្វើ​មនុស្សឃាត​គិតទុក​ជាមុន​និង​ជនប្រដាប់អាវុធ​ប្រព្រឹត្ត​នៅ​ ភូមិ​ថ្កូវ​ ឃុំ​ឈើទាល​ ស្រុក​បាណន់ ​កាលពី​ថ្ងៃទី​២១ ខែ​មិថុនា ​ឆ្នាំ​២០០១។​

      បច្ចុប្បន្ន​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន៕

អ្នកនឹងចូលចិត្ត

មតិយោបល់