បុរសម្នាក់រៀនមន្តអាគមន៍ខុសក្បួន និងស្រវឹងស្រា យកកាំបិតប៉័ងតោកាត់ប្រដាប់ភេទរួចដេញកាប់ពលរដ្ឋ និងសមត្ថកិច្ចថែមទៀត

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យបែកកម្មដ្ឋានដោយសាររៀនមន្តអាគមន៍ខុសក្បួននិងគួបផ្សំស្រវឹងស្រាជ្រុលផង បានរវើរវាយយកកាំបិតប៉័ងតោមកកាត់ប្រដាប់ភេទខ្លួនឯងចោល កាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមប្រភពពីប្រពន្ធរបស់បុរសខាងលើបានរៀបរាប់ឱ្យដឹងថា ប្តីគាត់ឈ្មោះ គា វណ្ណា អាយុ៣៨ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ប្ដីរបស់គាត់កន្លងមកគឺបាបរៀននូវវិជ្ជាមន្តអាគមអូមអាមខាងផ្លូវងងឹត និង បូករួមទាំងហូបស្រា ជាប្រចាំស្រវឹងរៀងរាល់ថ្ងៃ។ 

លុះថ្ងៃកើតហេតុ មិនដឹងថាគាត់យ៉ាងម៉េចបានជាប្តីគាត់ កម្រោលចូលយកកាំបិតប៉័ងតោ មកកាត់ប្រដាប់ភេទខ្លួនឯងស្ទើរតែដាច់ប្រកាច់ពេញផ្លូវ។ គាត់បានស្រែកឱ្យបងប្អូនប្រជាពលរដ្ឋចូលចាប់ តែមិនមាននរណាហ៊ានចូលនោះទេ រួមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ផង ក៏នាំគ្នាចូលទៅចាប់ តែត្រូវប្ដីរបស់គាត់ទាញកំបិតដេញកាប់ពលរដ្ឋនិងសមត្ថកិច្ច រត់ពេញផ្លូវថែមទៀត។ 

ក្រោយមកសមត្ថកិច្ចក៏មានវិធីសាស្ត្រដើម្បីលួងលោម ហើយចាប់បុរសខាងលើបានយកកាំប៉ិតប័ងតោចេញ រួចហៅរថយន្តសាមុយដឹកទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួសភ្លាមៗតែម្តង៕

adverise with khmeread