ចិនបញ្ជូនគ្រូក្បាច់គុន២០នាក់ទៅបង្ហាត់កងទ័ពនៅជិតព្រំដែនឥណ្ឌា

យោងតាម BBC ចិនកំពុងនាំគ្រូក្បាច់គុនចំនួន ២០ នាក់ទៅកាន់តំបន់ខ្ពង់រាបទីបេតិ៍ដើម្បីបង្ហាត់ក្បាច់គុនដល់កងកម្លាំងរបស់ខ្លួន។

មិនមានហេតុផលផ្លូវការណាមួយសម្រាប់ការសម្រេចចិត្តនេះទេ ប៉ុន្តែវាកើតឡើងបន្ទាប់ពីកងទ័ពឥណ្ឌាយ៉ាងតិច ២០ នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងព្រំដែនចិន។

យោងតាមកិច្ចព្រមព្រៀងដែលមានតាំងពីឆ្នាំ ១៩៩៦ គ្មានភាគីណាមួយអាចកាន់កាំភ្លើងឬគ្រឿងផ្ទុះនៅក្នុងតំបន់នោះបានទេ។

ចិនមិនបានបញ្ចេញព័ត៌មានណាមួយអំពីការស្លាប់និងរបួសរបស់ខ្លួននោះទេ ខណៈឥណ្ឌានិយាយថាទាហានរបស់ខ្លួន ៧៦ នាក់បានរងរបួស។

ព័ត៌មានពីអ្នកបង្ហាត់ក្បាច់គុនថ្មីរបស់កងទ័ពចិនត្រូវបានរាយការណ៍ដោយសារព័ត៌មានចិនផ្លូវការនៅថ្ងៃទី ២០ ខែមិថុនា។

ចិននិងឥណ្ឌា ដែលជាប្រទេសមហាអំណាចនុយក្លេអ៊ែរ បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការទទួលខុសត្រូវលើការប្រយុទ្ធគ្នានៅជ្រលងភ្នំហ្គាវ៉ាន់នៅតំបន់ Ladakhon នៅថ្ងៃទី ១៥ ខែមិថុនា៕


 

adverise with khmeread