Ian Wright:Man Utdអាចប្រជែងជាមួយ Liverpool និង Man City បានប្រសិនបើផ្ទេរបានកីឡាករថ្មីៗ

លោក Ian Wright ជឿថា ក្លឹប Manchester United ​បានចាប់ផ្តើម​រីកចម្រើន​បន្តិចហើយ ដែល​អាចនឹង​វិលត្រឡប់​ទៅ​រកភាពជោគជ័យឡើងវិញ។

        ដោយ​គូសបញ្ជាក់ពី​កីឡាករ​កំពូលៗនៅតំបន់ប្រយុទ្ធ​របស់ក្លឹបនេះ លោកបាននិយាយថា ក្រុម​នេះជិតដល់កម្រិតនៃការ​ប្រកួត​ប្រជែង​ជាមួយក្រុម Liverpool និងក្រុម Man City នៅលើ​កំពូលតារាងក្របខណ្ឌ​ EPL​ ប្រសិនបើ​ពួកគេ​ទិញបានកីឡាករ​ថ្មីមួយចំនួន​ទៀត​។

        លោក Wright បាន​និយាយថា “​គ្រប់គ្នា​រីករាយ​នឹង​ទម្រង់លេង​របស់​ Bruno Fernandes, Paul Pogba, Anthony Martial និង​ Marcus Rashord”។

        លោក Wright បាន​និយាយថា “​Man Utdមាន​កីឡាករ​ល្អៗជាច្រើន។ វាហាក់ដូចជាថា ពួកគេកំពុងតែចាប់ផ្តើម​កើត​ឡើងហើយ។ ក្រុម Man Utdលើកពាន​​ EPL ​កាលពីរដូវកាល​ឆ្នាំ​២០១២​-១៣ ប៉ុន្តែ​អាចបញ្ចប់នៅ​ក្នុងក្រុម​កំពូល​ទាំងបួន​តែ​ពីរលើកប៉ុណ្ណោះ​តាំងពីពេលនោះមក”។

        ភាពប្រសើរ​នេះចាប់ផ្តើម​កើត​មាន​ឡើងវិញ បន្ទាប់ពី​ការ​ចាប់ផ្តើម​មិន​បាន​ល្អ​នៅរដូវកាល​នេះ ទោះបីជា​យ៉ាងណា​ក្រុម Man Utdបាន​បញ្ជាក់ថា ពួកគេ​ធ្វើបាន​ ជាពិសេស​ចាប់តាំងពី​ផ្ទេរកីឡាករ Bruno ហើយ​មក​ដល់ពេលនេះ ពួកគេ​លេង១៣​ប្រកួត​មិនដែលចាញ់​។

        ការ​អត្ថាធិប្បាយ​របស់​លោក Wright ធ្វើឡើងបន្ទាប់ពី​អតីត​ខ្សែប្រយុទ្ធ Alan Shearer ជឿថា ក្លឹបនេះនៅតែ​ត្រូវ​ការ​ផ្ទេរកីឡាករ​បីឬបួន​នាក់បន្ថែមទៀត ដើម្បី​ប្រជែង​យក​កៅអីនៅក្រុម​កំពូល៕

adverise with khmeread