Newcastle កំពុងពិចារណាផ្ទេរកីឡាករ Thomas Robert របស់ក្លឹប Montpellier

កីឡាករ Thomas Robertបានបើកទ្វាទទួលយកឱកាសផ្ទេរមកលេងនៅអង់គ្លេសនៅរដូវក្តៅនេះ ។កីឡាករវ័យ១៩ឆ្នាំរូបនេះជាកូនប្រុសរបស់អតីតកីឡាករឆ្នើមម្នាក់របស់ក្លឹប Newcastleទទួលបានការចាប់អារម្មណ៍ច្រើនពីក្លឹបមួយចំនួននៅអង់គ្លេសបន្ទាប់ពីកីឡាកររូបនេះបដិសេធមិនទទួលយកកិច្ចព្រមព្រៀងលេងបន្តបីឆ្នាំនៅក្លឹប Montpellier ។

Thomasគ្រោងនឹងបង្ហាញមុខក្នុងក្រុមជម្រើសដំបូងរបស់ក្លឹប Montpellier ប៉ុន្តែនៅពេលនេះកំពុងតែស្វែងរកឱកាសផ្ទេរចេញមកកាន់ក្លឹបមួយដែលអាចធានាការបង្ហាញមុខក្នុងក្រុមជម្រើសដំបូង ដើម្បីអភិវឌ្ឍខ្លួន។

កីឡាករវ័យក្មេងរូបនេះអាចលេងបានក្នុងតំណែងប្រយុទ្ធផងដែរ។ ជាមួយទេពកោសល្យនេះ​ Thomas បានធ្វើឲ្យមានការចាប់អារម្មណ៍ច្រើន។

លោក Mark McKay ជាភ្នាក់ងាររបស់ Thomas បានបញ្ជាក់ថា កីឡាកររូបនេះទទួលបានសំណើច្រើនពីក្លឹបធំៗនៅអឺរ៉ុប ប៉ុន្តែការធានាឱកាសលេងក្នុងក្រុមជម្រើសដំបូងគឺជារឿងសំខាន់ ក្នុងការសម្រេចចិត្តរបស់កីឡាកររូបនេះ។

លោក Mark បាននិយាយថា "យើងមានសំណើច្រើនពីក្លឹបនៅបារាំង អាល្លឺម៉ង់និងអង់គ្លេស ប៉ុន្តែ Thomas ចង់លេងជាប្រចាំក្នុងក្រុមជម្រើសដំបូង ប្រសិនបើខ្លួនសម្រេចចិត្តចាកចេញ"៕

adverise with khmeread