ឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀននៅខេត្តព្រះសីហនុ

ព្រះសីហនុ ៖ កម្លាំង​ប៉ូលិសជំនាញ​​ស្រុក​ព្រៃនប់ បានចុះបង្រ្កាបករណីជួញដូរនិងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចក្នុងផ្ទះក្បែរផ្លូវរថភ្លើងក្រោយផ្សារវាលរេញក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ​២០២០ វេលាម៉ោង១០ និង៣០នាទីព្រឹក ដោយឃាត់​ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ស៊ុន ស្រីសភេទស្រី អាយុ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង២-ឈ្មោះ ជុំ សុធឿន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករធ្វើនំបុ័ង មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ វត្ថុតាងដែលដកហូតបាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១១កញ្ចប់(តូច) និងទូរស័ព្ទ​ដៃ១គ្រឿង។

បន្ទាប់ពីឃាត់ខ្លួនរួចជនសង្ស័យទាំងពីរនាក់ខាងលើប៉ូលិសបានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ អ៊ុន វន្នី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោង១១ និង៣០នាទីនៅចំណុចបន្ទប់ជួលក្រោយផ្នែកសឹក​រងស្រុកព្រៃនប់ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ​ដោយដកហូតវត្ថុតាងរួមមានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៧កញ្ចប់ (ធំ) ទូរស័ព្ទដៃចំនួន២គ្រឿងនិងជញ្ជីងថ្លឹងចំនួន១។

ជនសង្ស័យទាំង៣នាក់បានបញ្ជូនខ្លួនទោស្នងការដ្ឋានប៉ូលិសខេត្តព្រះសីហនុចាត់ការបន្តតាមនីតិវិធីច្បាប់៕


 

adverise with khmeread