បុរសជាប្តីបោចសក់ប្រពន្ធអូសកាត់កណ្តាលផ្លូវ ព្រោះនាងហ៊ានមកឃាត់គាត់កុំឱ្យរៀបការជាមួយស្រីថ្មី

វីដេអូមួយបង្ហាញស្ដ្រីម្នាក់ត្រូវបានបុរសម្នាក់បោចសក់អូសកណ្ដាលផ្លូវ។

ក្នុងវីដេអូបុរសត្រូវជាប្ដីរបស់ស្ដ្រីនោះបានអូសក្បាលនាងដោយបោចសក់ដើម្បីបង្ការនាងកុំឱ្យរំខានមង្គលការរបស់គាត់ជាមួយនឹងស្ដ្រីផ្សេងទៀតក្នុងរដ្ឋ Bihar ប្រទេសឥណ្ឌា។

វីដេអូនេះត្រូវបានថតនៅភូមិ Hussaina Khurd ស្រុក Vaishali កាលពីថ្ងៃទី២៤ មិថុនា។

យោងតាមរបាយការណ៍ក្នុងស្រុក ជនរងគ្រោះបានមកភូមិនេះ បន្ទាប់ពីគេជូនដំណឹងថា ប្ដីរបស់នាងកំពុងរៀបការជាមួយនឹងស្ដ្រីម្នាក់ផ្សេងទៀត។

យ៉ាងណាមិញ នាងមិនអាចទៅរំខានពិធីមង្គលការនោះបានទេ ហើយប្ដីនាងជាមួយនឹងស្ដ្រីនោះត្រូវបានគេប្រកាសរៀបការរួចរាល់បាត់ទៅហើយ។

ប៉ុន្ដែក្រោយមកគ្រួសាររបស់កូនក្រមុំបានចាត់ទុកមង្គលការនោះមោឃៈ បន្ទាប់ពីមានអ្នកតេប្រាប់ពីដំណឹងនេះ។ ហើយបច្ចុប្បន្នប៉ូលិសកំពុងស៊ើបអង្កេតដើម្បីផ្ដន្ទាទោសអ្នកធ្វើបាបស្ដ្រី ដែលគេបោចសក់នោះ៕


 

adverise with khmeread