ស្វាល្មោភកាមវាយប្រហារស្ត្រីម្នាក់ ខណៈហ្វូងស្វាដទៃទៀតប្លន់គេប្លន់ឯងផ្អើលពេញទីក្រុងមួយនៅថៃ

ស្វាល្មោភកាមរាប់ពាន់ក្បាលបានបន្តអុកឡុកទីក្រុង Lopburi ប្រទេសថៃ ដោយវាយប្រហារលើអ្នកស្រុក និងលួចទ្រព្យសម្បត្តិ។

ស្វាប្រមាណ ៦ ពាន់ក្បាលរត់ប្រសាចពេញទីក្រុង ក្រោយអ្នកដោះលែងមានសេរីភាព ដើម្បីជួយទាក់ទាញភ្ញៀវទេសចរ ដែលទិញចំណីនៅទីនោះដើម្បីចិញ្ចឹមនិងថតរូបភាពជាមួយនឹងពួកវា។

ប៉ុន្ដែចាប់តាំងពីទីក្រុងបានបិទមិនឱ្យមានអ្នកទេសចរមកលេងទីនេះ សត្វស្វាទាំងនោះចាប់ផ្តើមអត់អីស៊ី ហើយពួកវាប្រែទៅជាកើតហិង្សា និងធ្វើឱ្យអ្នកស្រុកពិបាកគ្រប់គ្រង។

ក្នុងវីដេអូមួយបង្ហាញ ស្ដ្រីម្នាក់ត្រូវបានស្វាហក់ពីលើនិងចាប់បោចសក់ ខណៈដែលស្វាមួយក្បាលទៀតលួចម៉ាស់ពីក្មេងប្រុសម្នាក់ ទន្ទឹមហ្វូងស្វាដទៃទៀតប្លន់របស់របរពីគេយ៉ាងអាណាធិបតេយ្យ៕


 

adverise with khmeread