adverise with khmeread Index

ខារ៉ាអូខេ២ហាងនៅក្បែរគ្នាវ៉ៃគ្នាផ្អើលទាំងកណ្តាលយប់ រឿងដណ្តើមម៉ូយ

    ភ្នំពេញ៖ ហាងKaraokeពីរកន្លែងមួយកន្លែងឈ្មោះ​ "សប្បាយរាត្រី​"និង មួយកន្លែងទៀតឈ្មោះ"​ស្កាយស្តារ​" បានបង្កហិង្សាដាក់គ្នាផ្អើលដល់សមត្ថកិច្ចទាំងកណ្តាលយប់ចុះមកអន្តរាគមន៍ ។
    អំពើហិង្សាវាយតប់គ្នា នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៦ខែធ្នូ ឆ្នាំ២០១៥ តាមផ្លូវ២០០៤​ ភូមិត្រពាំងល្វាក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
    សេចក្តីរាយការណ៍បានឲ្យដឹងថា ដោយហាងនៅម្តំុនោះតែងតែបានបង្កភាពអាណាធិបតេយ្យស្ទើរតែរៀងរាល់យប់នៅតាមដងផ្លូវមួយនេះតែពុំដែលមានខាងអាជ្ញាធរខណ្ឌពោធិសែនជ័យចុះមកមើលនោះទេ។រហូតមកទល់យប់នេះហាង karaoke​ទាំងពីរដែលនៅជាប់គ្នានេះបង្កហិង្សាវាយតប់គ្នាបណ្តាលឲ្យប្អូនប្រុសខាងហាងស្កាយស្តាររងរបួសដោយសារខាងហាង karaoke សប្បាយរាត្រីគប់មួយឈើជ្រុងត្រូវត្រង់ក្បាល។
    ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវមួយនេះបានសំណូមពរដល់អាជ្ញាធរមេត្តាចុះមើលផងពីព្រោះ ហាងទាំងនោះ តែងតែបង្កភាពអាណាធិបតេយ្យរាល់យប់ដោយសារការរត់ហៅម៉ូយពាសពេញផ្លូវហើយពេលខ្លះបង្កជាគ្រោះថ្នាក់ចរាចរថែមទៀតដោយសារតែពួកហៅម៉ូយទាំងនេះរត់ប្រសេចប្រសាចពេញផ្លូវមិនមានរបៀបរៀបរយនោះទេ​។
    បើតាមសំដីសមត្ថកិច្ចមូលដ្ធាន ១រូបសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា កន្លែងម្តុំនេះគឺសំបូរបំផុតអ្នកប្រើប្រាស់គ្រឿងញៀន​ ហើយកន្លែងនីមួយៗសុទ្ធតែមានខ្នងសមត្ថកិច្ចស័ក្តិធំៗកាងឲ្យរៀងៗខ្លួនទៀតផង ទើបពួកគាត់ជាមន្ត្រីប៉ូលិសតូចតាចមិនហ៊ានធ្វើអីនឹងគេឡើយ៕
    ក្រោយពេលកើតហេតុ ភាគីទាំង២ហាង មិនបានទៅដាក់ពាក្យបណ្តឹងនៅ
ប៉ុស្តិប៉ូលិសនោះទេ ពីព្រោះពួកគេអាងខ្សែ និងខ្នងរបស់ពួកគេរៀងៗខ្លួន ទុកសងសឹកគ្នាថ្ងៃក្រោយទៀត៕

adverise with khmeread

មតិយោបល់