adverise with khmeread C6d640a3 87f5 413a 88f9 f6103b0f2ff7

កុងតឺន័រ​កិន​ម៉ូតូ​ស្លាប់​ម្តាយមីង​និង​ក្មួយ​នៅ​ផ្លូវជាតិ​លេខ​៥(​មាន​វីដេអូ​)

      ភ្នំពេញ ៖ ស្ត្រី​២​នាក់​បាន​ស្លាប់​ក្រោម​កង់​រថយន្ត​និង​ម្នាក់ទៀត​រងរបួស ខណៈ​ជិះ​ម៉ូតូ​១ គ្រឿង​ត្រូវ រថយន្ត​កុងតឺន័រ​កិន កាលពី​វេលា​ម៉ោង​៣​និង​៣០​រសៀល​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០១៦ លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មុខ​វត្ត​ព្រែក​ភ្នៅ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។​

       ប៉ូលិស​និយាយថា ជនរងគ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​នោះ ទី​១-​ឈ្មោះ សុ​ត សេង​អន អាយុ​១១​ឆ្នាំ ទី​២- ឈ្មោះ ប៊ុន ស្រី​ម៉េច អាយុ​២២​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ ធ្វើដំណើរ​ដោយ​ម៉ូតូ​១​គ្រឿង ម៉ាក​ឌ្រី​ម​ C125 ពាក់​ស្លាក​លេខ​ភ្នំពេញ 1CT 9906។ រីឯ​រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​កុងតឺន័រ ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-1328។ 

       ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បានធ្វើ​ដំណើរ ដោយ​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​បីនាក់ (​ស្រី​ទាំង​៣) ទើប​ត្រឡប់​ពី​លេង​បងប្អូន​នៅ​ស្រុក​មុខកំពូល  ជិះ​តាម​ផ្លូវជាតិ​លេខ​៥​សំដៅ​កាន់​ភ្នំពេញ​វិញ។​

        លុះ​មកដល់​ចំណុចកើតហេតុ​ក៏ត្រូវ​រថយន្ត​កុង​តឺ ន័​រដែ​លបើក​ស្រប​ទិស​គ្នា កៀរ​រួច​កិន​ស្លាប់​នារី​២​នាក់​ដែល​ត្រូវជា​ម្តាយមីង​និង​ក្មួយ​ស្រី រីឯស្ត្រី ម្នាក់ទៀត​បានគេច​ផុត​ពី​គ្រោះថ្នាក់​នេះ​រងរបួស​តិចតួច​ប៉ុណ្ណោះ។​

        ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​បាន​រត់​បាត់​តែម្តង​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់