កូវីដ១៩ជួយសម្អាតខ្យល់អាកាសនៅបាងកកស្អាតចែស

វីដេអូមួយបានបង្ហាញថាតើខ្យល់អាកាសនៅទីក្រុងបាងកកត្រូវបានសម្អាតស្អាតខ្លាំងកម្រិតណាក្រោយការបិទទ្វារក្រុង៣ខែដើម្បីទប់ស្កាត់កូវីដ១៩។ 

ផ្ទៃមេឃក្រុងបាងកកត្រូវបានហ៊ុមព័ទ្ធដោយអ័ព្ទពុលផ្ទុកដោយភាគល្អិតគ្រោះថ្នាក់ PM2.5 តាំងពីដើមឆ្នាំ ដែលបង្កឡើងដោយការសាងសង់ ផ្សែងរថយន្ត និងការដុតទន្ទ្រានយកដីធ្វើកសិកម្មជាដើម។ 

ភាគល្អិត PM2.5 បង្កគ្រោះថ្នាក់ដល់សុខភាព នៅពេលវាមានចំនួនខ្ពស់នៅក្នុងខ្យល់អាកាស។ 

ទោះយ៉ាងណាក្តី ទន្ទឹមគម្រោងជាច្រើនបានផ្អាក និងកម្មករសំណង់បានត្រឡប់ទៅស្រុកកំណើតវិញនៅប្រទេសជិតខាង ការបំពុលបរិស្ថានបានធ្លាក់ចុះយ៉ាងខ្លាំង។ 

ការហាមឃាត់ភ្ញៀវទេសចរបរទេសតាំងពីចុងខែមីនា ក៏បានរួមចំណែកកាត់បន្ថយការបំពុលពីយានយន្តគ្រប់ប្រភេទនៅលើដងផ្លូវផងដែរ។

វីដេអូខាងក្រោមនេះគឺថតនៅព្រឹកថ្ងៃអង្គារទី៣០មីថុនានៅសង្កាត់ហួយក្វាងនៃទីក្រុងបាងកក ដែលបង្ហាញផ្ទៃមេឃស្រឡះល្អនិងមានខ្យល់បរិសុទ្ធជាងមុន៕ 

 

adverise with khmeread