ហ្វូងកណ្តូបស៊ីស្រូវកំពុងឆ្ពោះទៅប្រេស៊ីល ក្រោយបំផ្លាញដំណាំនៅអាហ្សង់ទីននិងប៉ារ៉ាហ្គាយ

ហ្វូងកណ្តូបកំពុងគំរាមកំហែងប្រទេសប្រេស៊ីល ខណៈដែលប្រទេសនេះក៏ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃមេរោគកូរ៉ូណាដ៏សាហាវបំផុតមួយរបស់ពិភពលោក។

សត្វកណ្ដូបប្រហែល ៤០ លានក្បាល បានវាយប្រហារមកលើប៉ារ៉ាហ្គាយកាលពីខែមុន និងបានស៊ីដំណាំតាមផ្លូវរបស់វារហូតដល់ប្រទេសអាហ្សង់ទីនតាំងពីថ្ងៃទី២១ ខែមិថុនា ដោយបំផ្លាញដំណាំអំពៅ ស្រូវសាឡី និងពោត។

ប៉ុន្តែកាលពី ៩ ថ្ងៃមុនវាបានកម្ទេចភាគខាងកើតហើយឥឡូវកំពុងឆ្ពោះទៅព្រំដែនប្រទេសប្រេស៊ីលនិងអ៊ុយរូហ្គាយហើយ។

វាក៏កើតឡើងផងដែរ បន្ទាប់ពីសត្វកណ្តូបពីរប្រភេទទៀតនៅប្រទេសឥណ្ឌានិងអាហ្រ្វិកខាងកើតបានបំផ្លាញដំណាំនៅក្នុងប្រទេសទាំងនោះផងដែរ។

រដ្ឋប្រេស៊ីលចំនួន ២ គឺ  Rio Grande do Sul និង Santa Catarina ត្រូវបានដាក់ឱ្យប្រុងជើងការ ចំពោះការមកដល់នៃសត្វកណ្ដូប ដែលស្ថិតនៅចម្ងាយ ១៤៩ គីឡូម៉ែត្រ និងអាចនឹងមកដល់ក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ៕ ប្រភព៖ Daily Mail 

adverise with khmeread