តារាសម្តែងឥណ្ឌូនេស៊ីទម្លាប់បៅក្បាលទឹកដោះគោតាំងពីក្មេងឥឡូវពេញក្រមុំស្តូកនៅតែបន្តទម្លាប់ចាស់មិនព្រមកែ

យើងទាំងអស់គ្នាសុទ្ធតែមានទម្លាប់សម្ងាត់មួយ។ សម្រាប់តារាសម្ដែងស្រីឥណ្ឌូនេស៊ីនាង Anya Geraldine មានទម្លាប់មួយចូលចិត្តផឹកទឹកដោយប្រើដបទឹកដោះគោកូនក្មេង នាំឱ្យមនុស្សគ្រប់គ្នាអេះក្បាលឆ្ងល់ជាខ្លាំង។ ហើយនាងឥឡូវមានអាយុ ២៤ឆ្នាំហើយ។

ប៉ុន្មានសប្ដាហ៍មកនេះនាងបានបង្ហោះរូបភាពរបស់នាងកំពុងបៅដបទឹកដោះគោ ដោយសរសេរថា "យប់ចុងសប្ដាហ៍របស់ខ្ញុំ"។ ក្រោយមកនាងបានសម្ដែងអារម្មណ៍ដល់អ្នកគាំទ្រថា នាងព្យាយាមបោះបង់ទម្លាប់នេះដែរ តែអត់ជោគជ័យ។ មិនថាឪពុកម្ដាយរបស់នាងប្រឹងប្រែងយកដបទឹកដោះគោទាំងអស់បោះចោលយ៉ាងណាទេ នាងនៅតែប្រមូលយកវាមកទុក ហើយទម្លាប់បៅវារហូតដល់រៀនសាកលវិទ្យាល័យ និងបន្តវារហូតមកទល់បច្ចុប្បន្ន៕ ប្រភព៖ CNA

adverise with khmeread

អ្នកនឹងចូលចិត្ត