ផ្ទុះកំហឹងនៅហុងកុងនិងប្រទេសមួយចំនួន ខណៈប្រធានាធិបតីចិនចុះហត្ថលេខាលើច្បាប់សន្តិសុខថ្មី

ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងអង្គការណាតូ បានសម្តែងការព្រួយបារម្ភ និងខឹងសម្បារ បន្ទាប់ពីប្រទេសចិនបានអនុម័តច្បាប់សន្តិសុខដ៏ចម្រូងចម្រាសមួយ ដែលផ្តល់អំណាចថ្មីដល់ហុងកុង។ 

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានចុះហត្ថលេខាលើច្បាប់នេះ ហើយច្បាប់នេះត្រូវបានដាក់នៅក្នុងរដ្ឋធម្មនុញ្ញខ្នាតតូចរបស់ទីក្រុងហុងកុង ដែលចាត់ទុកការបះបោជាឧក្រិដ្ឋកម្ម និងកាត់បន្ថយការតវ៉ាដោយសន្តិវិធី។

មេដឹកនាំហុងកុងលោកស្រី Carrie Lam បានចេញមុខការពារច្បាប់នេះ ដោយនិយាយថា វាបានបំពេញចន្លោះប្រហោងនៅក្នុងសន្តិសុខជាតិ។

ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យសំខាន់មួយបាននិយាយថា បច្ចុប្បន្នខ្លួនត្រូវបានបញ្ឈប់ប្រតិបត្តិការទាំងអស់។

អង្គការគាំទ្រលិទ្ធិប្រជាធិបតេយ្យដែលដើរតួជាគណបក្យនយោបាយមួយនៅហុងកុងហៅថា Demosisto បានប្រកាសពីការផ្លាស់ប្តូរនៅលើហ្វេសប៊ុក បន្ទាប់ពីលោក Joshua Wong ដែលជាសកម្មជនលេចធ្លោម្នាក់របស់ហុងកុងបាននិយាយថា លោកនឹងចាកចេញពីក្រុមមួយនេះ ដែលលោកបានដឹកនាំ៕ ប្រភព៖ BBC

adverise with khmeread

អ្នកនឹងចូលចិត្ត