ប៉ូលិសស្រុកអង្គស្នួលបានឃាត់ជនសង្ស័យ៤នាក់ពីបទលួចទ្រព្យសម្បត្តិ

កណ្តាល ៖ ប៉ូលិសស្រុកអង្គស្នួលបានឃាត់ជនសង្ស័យ៤នាក់ពីបទលួចទ្រព្យសម្បត្តិដូចជា កាមេរ៉ាសុវត្ថិភាព,ម៉ូទ័របូមទឹកនិងកង់ នាថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២០វេលាម៉ោង១និង៣០នាទីនៅចំណុចភូមិផ្ទះសំណាក់អរុណរស្មី ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះ២នាក់រួមមាន ១-ឈ្មោះ តាំ សឹមអុល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល និង២-ឈ្មោះ សុង សុធា ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ នៅភូមិថ្នល់ទទឹង ឃុំដណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ចំណែកជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ សរ វិរៈ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតនៅភូមិតាឡក ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន), ២-ឈ្មោះ វុធ វិចិត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតនៅភមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន), ៣-សេង ប៊ុនលៀង ហៅហ៊ីង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតនៅភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន) និង៤-ឈ្មោះ ធឿន ចាន់ថន ហៅចឺ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតនៅភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល(ឃាត់ខ្លួន)។ វត្ថុតាងចាប់យក ១-កាមេរ៉ាសុវត្ថិភាពចំនួនបី និង២-ម៉ូទ័របូមទឹកចំនួនមួយ។
បាត់បង់កង់ពណ៌សចំនួនមួយគ្រឿង។

ប៉ូលិសបន្តថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០១ និង៣០នាទីទៀបភ្លឺជនរងគ្រោះ បានបាត់ម៉ូទ័របូមទឹកចំនួនមួយគ្រឿង និងកាមេរ៉ាសុវត្ថិភាពចំនួនបីគ្រឿង និងកង់ចំនួនមួយគ្រឿង។ លុះរហូតដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២០ទើបជនរងគ្រោះឃាត់បានជនសង្ស័យរួចរាយការមកសមត្ថកិច្ច។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សរ វិរៈ បានសារភាពថា ខ្លួនជាអ្នកចូលលួច បន្ទាប់ពីលួចបានហើយខ្លួនបានយកឱ្យឈ្មោះ វុធ វិចិត្រ និងឈ្មោះ សេង ប៊ុនលៀង ហៅហ៊ីង និងឈ្មោះ ធឿន ប៊ុនថន ហៅចឺ ជាអ្នកយកទៅលក់ដើម្បីបានលុយចែកគ្នាចាយ។

ជនសង្ស័យទាំងបួននាក់ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ហើយករណីនេះកម្លាំងប៉ូលិសជំនាញកំពុងចាត់ការតាមនីតិវិធី៕

adverise with khmeread