យុវជនស្ទាវ២នាក់បានជិះម៉ូតូលឿនជ្រុលបុកបង្គោលចំណាំងផ្លាតស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

កំពង់ស្ពឺ ៖ យុវជនស្ទាវ២នាក់បានជិះម៉ូតូក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុកបង្គោលចំណាំងផ្លាត ស្លាប់ម្នាក់និង របួសធ្ងន់ម្នាក់ នាថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង ០៣និង១៥ នាទីរសៀល នៅលើផ្លូវលេខ៤៤គីឡូម៉ែត្រ ១០៦-១០៧ស្ថិតក្នុងភូមិតាំងពោធិ៍ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ 

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សេង ធួន ភេទប្រុស អាយុ២៤ឆ្នាំនៅភូមិព្រៃវែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ គ្មានមួក ស្លាប់នឹងកន្លែងកើតហេតុនិងឈ្មោះ ទី ឡី ភេទប្រុស អាយុ ១៦ឆ្នាំនៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ គ្មានមួក របួសធ្ងន់បញ្ជូនទៅមណ្ឌលសុខភាពបង្អែកឧដុង្គ តាមរថយន្តសាមុយ។ ដំបូងយុវជនទាំង២នាក់បានបើកម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០២០ ពាក់ស្លាកលេខកំពង់ស្ពឺ 1Q-1247 តាមផ្លូវលេខ៤៤ ពីលិចទៅកើតយ៉ាងលឿនក៏ជ្រុលបុកបង្គោលចំណាំងផ្លាតបាក់អស់២ដើមតែម្តង។

ក្រោយកើតហេតុប៉ូលិសចរាចរណ៍បានចុះវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ន។ ចំណែកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread