ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកភ្នំព្រឹកឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

បាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកភ្នំព្រឹកឃាត់ខ្លួន នាថ្ងៃអង្គារទី ៣០ ខែមិថុនាឆ្នាំ២០២០ ម៉ោង ១១និង៣០នាទីពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិភ្នំប្រាំពី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សឹម ចាន់ធី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្រុម ទី០៧ ភូមិភ្នំប្រាំពី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ផ្លាស្ទីច កឹបមាត់ ពណ៌សថ្លា សង្ស័យមានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន  ម៉ាទឹកកកចំនួន១៤ថង់ ដែលក្នុងនោះមាន០១ថង់កឹបមានចំនួនច្រើនជាងគេ, ឯចំនួន ១៣ កូនថង់ទៀតតូចៗព្រមទាំងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

ករណីនេះសមត្ថកិច្ចស្រុកកំពុងស្រាវជ្រាវបន្តរកបក្ខពួក និងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បី អនុវត្តតាមនីតិវិធី៕


 

adverise with khmeread